កីឡាផ្សេងទៀត

សំបូរ នន់ សង្ឃឹមឈ្នះមេដាយកាយវប្បកម្មពិភពលោក បន្ទាប់ពីជាប់ TOP 5 ព្រឹកនេះ

កីឡាករ សំបូរ នន់ មានភាគរយខ្ពស់ក្នុងការឈ្នះមេដាយលើការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ក្រោយពីជាប់លំដាប់ Top 5 កាលពីព្រឹកមិញនៅនៅខេត្តឆៀងម៉ៃប្រទេសថៃ។

នេះជាសញ្ញាណវិជ្ជមានមួយ ដោយក្នុងចំណោម៥នាក់នេះ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយមាន៣នាក់ដែលនឹងឈ្នះមេដាយសម្រាប់ការប្រកួតឆ្នាំនេះ។ ក្នុងចំណោម៥រូបនេះ មានទាំងកីឡាករឥណ្ឌា អូបេគីស្ថាន និងម្ចាស់ផ្ទះថៃ។

ក្រៅពីនេះក៏មាន សំបូរ ណាន ត្រូវប្រកួតបង្ហាញសាច់ដុំផ្នែក Athletic Physique កម្ពស់ចាប់ពី 175 Cm (+6Kg) និង ណុំ សុបិន្ត ប្រកួតកម្ពស់ក្រោម 167 cm (+4kg)។ ចំណែក សំបូរ សុភណ្ឌ ត្រូវប្រកួតផ្នែករាងស្អាត Sports Physique up to 170 cm-120=Max និង ត្រឹង ចាន់ ប្រកួតផ្នែករាងស្អាត Sports Physique Up to 175cm-100=Max។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628