បាល់ទាត់

ព័ត៌មាន​លម្អិតពី​ការ​ចុះ​កុង​ត្រា​របស់ Aung Thu លេង​ឲ្យ​ Muangthong United

ខ្សែ​ប្រយុទ្ធមីយ៉ាន់ម៉ា​កីឡាករ Aung Thu បាន​ចុះ​កុង​ត្រា​ផ្លូវ​ការ​លេង​ឲ្យ​ក្លឹប​យក្ស​ថៃ Muangthong United ក្នុង​កុង​ត្រា​ខ្ចី​ជើង​ពី​ក្លឹប​ Poice Tero ក្នុង​រយៈ​ពេល​មួយ​រដូវ​កាល​ដែល​រូប​​គេ​នឹង​ពាក់​អាវ​លេខ​៩​ដែល​ចា​លេខ​ដំណែង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ។

សន្និសីទ​កាសែត​កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥​ធ្នូនេះ អតីត​ខ្សែ​ប្រយុទ្ធ Yadanabon FC ទទួល​បាន​ការ​ស្វាគម​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ក្លឹប​រាប់​រយ​នាក់​រួម​ជាមួយ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ទៀត​ផង​។​បន្ថែម​លើ​កុង​ត្រា​ខ្ចី​ជើងនេះ​រូប​គេ​គឺ​ជាកីឡាករកូតាអាស៊ាន​របស់​ Muangthong ។ អំឡុង​ពេល​សន្និសីទ​កាសែត​បង្ហាញ​ខ្លួន​នៃ​ការ​ចុះកុង​ត្រានេះ ខ្សែ​ប្រយុទ្ធ​ធ្លាប់​ស៊ុតចូល​ជម្រើស​ជាតិ​កម្ពុជា​បាន ២​គ្រាប់​រូប​នេះ​និយាយ​បែប​នេះ៖

“ជា​ដំបូង​, ខ្ញុំ​ចង់​អរគុណ​ដល់​ក្លឹប​ Police tero និង Yadanarbon ដែល​បាន​ផ្ដល់ឱកាសឲ្យ​ខ្ញុំ​បាន​លេង​នៅ​លីក​កំពូល​ថៃ។ ការ​ផ្ទេរ​មក​លេង​នៅ មឿងថង គឺ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​របស់​ខ្ញុំ។ ពួក​គេ​ជា​ក្លឹប​កំពូលឈាន​មុខ​គេ​មួយ​នៅ​លីក​ថៃដែល​មាន​កីឡាករ​ប្រកបដោយ​ទេពកោសល្យជា​ច្រើន​នាក់ រួម​ទាំង​អ្នក​គាំទ្រដ៏​អស្ចារ្យ​ផង​ដែរ។ ពិត​ណាស់! ការ​ផ្ទេរ​នេះ​ពិត​ជាការ​ប្រកួត​ប្រជែង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628