អបអរសាទរ! កីឡាករ សំបូរ សុភ័ណ្ឌ​ឈ្នះមេដាយមាសកីឡាកាយវប្បកម្មនៅ​ថៃ

កីឡាករកាយវប្បកម្មជម្រើសជាតិ​កម្ពុជា សំបូរ សុភ័ណ្ឌ បាន​ឈ្នះ​មេដាយ​មាសពិភពលោក​មួយ​គ្រឿង​លើ​វិញ្ញាសា Men Sport Physique up to 170m- 102​ នៅខេត្តឆៀងម៉ៃប្រទេសថៃ នាមុននេះបន្តិច។

កីឡាករពាក់ស្លាកលេខ៣៧៤​រូប​នេះ​ជាប់ក្នុង​ចំណោម​កីឡាករ៥​នាក់ចុង​ក្រោយ សម្រាប់​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រហើយ​ក៏​ទទួល​បាន​មេដាយមាស​តែ​ម្ដង៕

Loading...