បាល់ទាត់

វៀតណាមជា​ម្ចាស់​ជើងឯក AFF Suzuki Cup 2018

ទីបំផុត​ក្រុម​ជម្រើ​សជាតិវៀតណាមបាន​ក្លាយ​ជា​ម្ចាស់​ពាន AFF Suzuki Cup 2018 ក្រោយ​ពេល​បាន​យក​ឈ្នះម៉ាឡេស៊ី​ក្នុង​លទ្ធផល​គ្រាប់បាល់​ទាំង​ពីរជើង ៣-២ នា​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន My Dinh Stadium មុន​នេះ​បន្តិច។

មួយគ្រាប់​របស់ Anh Duc Nguyenតាំង​ពី​នាទី​ទី​០៦ ក្នុង​វគ្គ​ទី១ ល្មម​គ្រប់​គ្រាន់​ឲ្យ​ក្រុម​នាគមាសវៀតណាម​គ្រងជើង​ឯកយ៉ាង​ស្រួល​បន្ទាប់​ពី​ចំណេញ​គ្រាប់​បាល់​ក្រៅ​ដី​២គ្រាប់​កាល​ពី​ជើង​ទី១​ដែលកាល​នោះ​លទ្ធផល​ស្មើ​២-២។

ការ​ឈ្នះ​ពាន​នេះ​មាន​ន័យ​ថា​វៀតណាម​បាន​គ្រង​ជើងឯក​លើក​ទី​២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត AFF Suzuki Cup  របស់ខ្លួនខណៈ​ឈ្នះ​លើក​ទី​១កាល​ពី​ឆ្នាំ ២០០៨៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628