កីឡាផ្សេងទៀត

កម្ពុជា រកបានមេដាយដំបូងនៅ ​University Games លើប្រភេទកីឡាប៉េតង់

ក្រុមអត្តពលិកកម្ពុជារកបាន​នូវមេដាយដំបូងរបស់ខ្លួននៅក្នុងការប្រកួត Asean University Games នៅប្រទេសមីយ៉ាន់ម៉ាហើយ លើប្រភេទកីឡាសក្តានុពលប៉េតង់។

ក្នុងនោះមេដាយដំបូងនេះគឺប្រាក់២និងសំរឹទ្ធិ១ ដែលរកបានដោយកីឡាការិនី ស៊្រាង សុរ៉ាឃីម (ចាញ់ថៃវគ្គផ្តាច់ព្រ័ត្រ) , កីឡាករ ស៊ីន វង់ (ចាញ់ម៉ាឡេស៊ីវគ្គផ្តាច់ព្រ័ត្រ) និងមេដាយសំរឹទ្ធិរកបានដោយ កីឡាករ អៀត សុផាត (ឈ្នះឥណ្ឌូនេស៊ីគូដណ្តើមលេខ៣)។

នេះជាមេដាយដំបូងសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ ខណៈកីឡាហែលទឹកមិនទាន់ឈ្នះមេដាយឡើយ។ ចំណែក វ៉ូវីណាម ដែលសង្ឃឹមរកបានមេដាយច្រើនកំពុងដំណើរការប្រកួត។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628