បាល់ទាត់

Man City ដាក់ Everton ៣-១ ឡើង​កំពូល​តារាង​បណ្ដោះ​អាសន្ន​

​មេឃ​ខៀវ Manchester City បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ទូកក្ដោង​ Everton ៣-១ ​ក្នុង​កីឡដ្ឋាន ​Etihad Stadiumកាល​ពី​យប់​មិញ​នេះ​ ក្នុង​ការ​ប្រកួត​​សប្ដាហ៍​ទី​១៧ នៃ​​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ English Premier League ដើម្បី​ឡើង​​កាន់​កាប់​កំពូល​តារាង​បណ្ដោះ​អាសន្ន​។

មេឃ​ខៀវ​ឈរ​កំពូល​តារាង​នេះ ​ត្រូវ​រង់​ចាំ​​មើល​ការ​ប្រកួត​របស់​ Liverpool យប់​​នេះ​ជា​មួយ Manchester United សិន​ ពី​ព្រោះ​ប្រសិន​បើ​ Liverpool អាច​យក​បាន​៣​ពិន្ទុ​ពី​ Man Utd នោះ​ពួក​គេ​ នឹង​ឡើង​ទៅ​កំពូល​តារាង​វិញ​។

សម្រាប់​ការ​ប្រកួត​របស់​ Man City បាន​បើក​ការ​វាយ​សម្រុក​តាំង​ពី​ដើម​​វគ្គ​ទី​១ ដើម្បី​ស្វែង​រក​គ្រាប់​បាល់ បោះ​​ទោះ​ Everton បាន​ប្រឹងប្រែង​ការពារ​ពី​ការ​វាយ​សម្រុក​របស់​ ម្ចាស់​ផ្ទះ​យ៉ាង​ណា​ក្ដី​ក៏​ពួក​គេ​ មិន​អាច​ការ​សំណាញ់​ទី​របស់​ខ្លួន​បាន​ដែរ។​ រហូត​ដល់​នាទី​ទី​២២ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Gabriel Jesus ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​ចប់​វគ្គ​ទី​១។

​ចូល​ដល់​វគ្គ​ទី​២ ក្រុម​មេឃ​ខៀវ​នៅ​តែ​បង្កើត​ឱកាស​ និង​រក​គ្រាប់​បាល់​ទី​២ ដោយ ​Gabriel Jesus ​ដដែល​នៅ​នាទី​ទី​៥០។ ក្នុង​ការ​នាំ​មុខ​២​គ្រាប់ Everton បាន​ប្រឹងប្រែង​ស្វែង​រក​គ្រាប់​បាល់​មក​វិញ រហូត​ដល់​នាទី​ទី ៦៥ ​ខ្សែ​ប្រយុទ្ធ​​ Dominic Calvert-Lewin បាន​រក​គ្រាប់​បាល់​ទី​១ ឲ្យ​ក្រុម​ភ្ញៀវ។ ការ​ប្រកួត​មិន​ទាន់​បញ្ចប់​ឡើយ ដោយសារ​ក្រុម​ភ្ញៀវ​បាន​ប្រឹងប្រែង​លេង​តាម​បែប​វាយ​សម្រុក​ទើប​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​​មាន​ឱកាស​វាយបក​ជា​បន្ទាប់​ៗ រហូត​ដល់​នាទី​ទី​៦៩ Raheem Sterling បាន​រក​គ្រាប់​បាល់​ទី​៣ ជូន​ម្ចាស់​ផ្ទះ​។ ចប់​ការ​ប្រកួត Man City យក​ឈ្នះ​ Everton ៣-១ ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628