Jose ថា ចង់​ឈ្នះ​នៅ Anfield យប់​នេះ

​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម Manchester United, Jose Mourinho បង្ហាញ​ជំនឿ​ចិត្ត​ចង់​ឈ្នះ​ការ​ប្រកួត​​​យប់​នេះ​នៅ​ទឹក​ដី​របស់​ហង្ស​ក្រហម Liverpool ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៧ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ English Premier League ។

 

អ្នក​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា « យើង​នឹង​ប្រឹងប្រែង​​ ដើម្បី​ឈ្នះ​​ការ​ប្រកួត​យប់​នេះ។ យើង​ដឹង​ថា យើង​ នឹង​លេង​ជា​មួយ​ក្រុម​ដ៏​ខ្លាំង​ ដែល​កំពុង​​ស្ថិត​នៅ​កំពូល​​នៃ​តារាង​។ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ពី​​កម្រិត​សមត្ថភាព​របស់​យើង​ដែរ»។

 

​Jose បន្ថែម​ថា​​ ក្រុម​របស់​ខ្លួន​មាន​សក្ដានុពល បើ​ទោះ​ក្រុម​របស់​ខ្លួន​មាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​មាន​បញ្ហា​ និង​មិន​ទាន់​ច្បាស់​ អាច​ចូល​លេង​​វិញ​បាន​ឬ​អត់​។ ​​ជា​មួយ​បញ្ហា​នេះ​លោក​ក៏​​មាន​កីឡាករ​ផ្សេង​ ដែល​ជា​ជម្រើស​ល្អ​ៗ​ដូច​គ្នា។ លោក​មាន​តាក់​តិច និង​យុទ្ធសាស្ត្រ​ក្រុម​អាច​តទល់​ជា​មួយ​ក្រុម​ខ្លាំង​បែប​នេះ​បាន។ បើ​ទោះ​កីឡាករ​ល្អ​​មាន​បញ្ហា​ក្ដី​ ប៉ុន្តែ​គ្រប់​គ្នា​បាន​ទៅ​ដល់​ទឹក​ដី Anfield និង​ត្រៀម​ដើម្បី​ប្រយុទ្ធ​យប់​នេះ​​​ប្រជែង​​រក​​ជ័យជម្នះ។

​Man Utd ទើប​តែ​រក​ឃើញ​ជ័យជម្នះ​​បាន​១​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម ៥ ប្រកួត​ចុង​ក្រោយ​នៅ EPL និង​​ចាញ់​ Valencia ២-១  ​កាល​ពី​យប់​ថ្ងៃ​ពុធ​​នៅ Champion League ៕

Loading...