Chelsea យល់​ព្រម​ក្នុង​តម្លៃ ៦០ លាន​​ផោន​​ទិញ​កីឡាករ​ឆ្នើម​ពី Dortmund

អ្នក​ចាត់​ការ​របស់​ Chelsea, Maurizio Sarri ​បាន​យល់​ព្រម​​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​ឆ្នើម​របស់ Borussia Dortmund, Christian Pulisic ​ក្នុង​តម្លៃ ៦០ លាន​ផោន នឹង​ត្រៀម​ចុះ​កុង​ត្រា​​នៅ​ខែ​មករា ខាង​មុខ​នេះ។

​ខ្សែ​បម្រើ​​វ័យ ២០ ឆ្នាំ​​រូប​នេះ​ក៏​​ធ្លាប់​មាន​ចំណាប់​អារម្មណ៍​ក្នុង​​ផ្ទេរ​ទៅ​កាន់​​តោ​ខៀវ​នេះ​ដែរ។ ​បើ​ទោះ​យល់​ក្នុង​​​ការ​ផ្ទេរ​នេះ​ក្ដី​ Pulisic នឹង​បន្ត​ជួយ Dortmund ដល់​ចប់​រដូវ​កាល​នេះ​សិន។

​ដើម​ហេតុ​នៃ​ការ​ចង់​ចាក​ចេញ​របស់​កីឡាករ​អាមេរិក​ខាង​លើ បន្ទាប់​ពី​​ការ​អាក់ខាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​​ដំបូង​របស់ Dortmund ដោយ​​បង្ហាញ​ខ្លួន​បាន​តែ​​ចំនួន ១១ ប្រកួត​ប៉ុណ្ណោះ​​​គិត​ទាំង Bundesliga និង Champions League៕

Loading...