ជាការពិត!ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដីក៏ដោយ! បាល់ពិន័យ១១ម៉ែត្រក៏ដោយទាំងអ្នកចាប់និងនិងអ្នកស៊ុតសុទ្ទតែទទួលរងសម្ពាធដូចគ្នា។បើអារម្មណ៍មិនមូលស៊ុតក៏ក៏មិនចូលដែរ ហើយបើអ្នកចាំទីវិញបើសង្គ្រោះបានគឺជាវីរបុរសភ្លាម!។
នេះអាចចជារឿងគួរឲ្យឈឺចាប់សម្រាប់អ្នកចាំទីម្នាក់នេះហើយក៏ជាសំណាង(ខ្មោចឲ្យ)សម្រាប់កីឡាករវ័យក្រោម១៧ឆ្នាំរបស់ក្លិប Chivas ម្នាក់នេះផងដែរ។ កីឡាករ Diego Campilloរបស់ក្លិប Chinvas U17 បានកាន់បាល់យលទៅស៊ុតក្នុងការប្រកួតមួយចូលដល់វគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្ដី។
ដាក់បាល់លើចំណុចស(១១ម៉ែត្រ)ហើយប៉ាកជំហ៊ានថយក្រោយហើយក៏ស៊ុតបាល់តាមបច្ចេទេសរបស់ខ្លួនតែវាចង្រៃអីបាល់បុករបាទីហោះទៅលើហើយអ្នកទាត់ដើរទៅក្រោយវិញទាំងមិនបានបាល់ធ្លាក់ផង។ឯអ្នកចាំទីក៏ហក់ចាប់ខុសតែសំអាងបាល់បុករបាទីទៅលើក៏ចាប់អារម្មណ៍ចាប់បាល់ធ្លាក់មកវិញដែរ។
ពេលបាល់ធ្លាក់មកវិញមានរឿងគួរឲ្យហួសចិត្តដូចដែលប្រិយមិត្តឃើញក្នុងវីដេអូខាងក្រោម៖
