កម្ពុជា U18 នឹងហោះទៅទីក្រុងហាណូយព្រឹកនេះ មុនមួយសប្តាហ៍ត្រៀមលេង AFF U18

ក្រុមជម្រើសជាតិកម្ពុជា វ័យក្រោម១៨ឆ្នាំនឹងធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការហ្វឹកហាត់ជុំគ្នា មុនមួយសប្តាហ៍ ក៏ដូចជាការត្រៀមលេងពានរង្វាន់ AFF U18 Championship ២០១៩ នៅទីនោះតែម្តង។

គួរឲ្យដឹងផងថា ព្រឹត្តិការណ៍បាល់ទាត់បុរសវ័យក្រោម១៨ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩នេះ ដែលនឹងរៀបចំឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦ ខែសីហា ខែក្រោយនេះតទៅ។ ខណៈកម្ពុជា U18 ស្ថិតនៅក្នុងពូល B ជាមួយ ម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្ត្រាលី៕

search previous next tag category expand menu location phone mail time cart zoom edit close