កីឡាជាតិ

​នេះ​ជា​លក្ខខណ្ឌ​ដែល Real Madrid ​ពិបាក​នាំ​យក Conte ​មក​ដឹក​នាំ

ក្រុម Real Madrid ​កំពុង​ពិចារណា​ចំពោះ​តំណែង​អ្នក​ចាត់ការ​ថ្មី​នៅ​ឡើយ ​ដោយ​មិន​ទាន់​សម្រេច​ជ្រើសរើស​ម្នាក់​ណា​នោះ​ទេ។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា Conte ​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​គេ​ក្នុង​តំណែង​នេះ ដោយ​បច្ចុប្បន្ន​កំពុង​ចរចា​គ្នា​ខ្លាំង​ជាមួយ​ក្លឹប Real Madrid ​។

ចំពោះ​រឿង​​ដែល​ផ្អាក​ដំណើរការ​ផ្ទេរ​ទៅ​​នេះ គឺ​លោក Conte ​ទាមទារ​កុងត្រា​រហូត​ដល់​៣​ឆ្នាំ និង​តម្រូវ​ឱ្យ​មាន​គ្រូ​បង្វឹក​ជាមួយ​៥​នាក់​ថែម​ទៀត ​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​នេះ។ ស្រប​ពេល Real Madrid ​វិញ ​ចង់​បាន​ត្រឹម​កុងត្រា​២​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ​និង​មិន​ឱ្យ​លោក Conte ​នាំ​គ្រូ​បង្វឹក​ឬ​បុគ្គលិក​ខ្លួន​រហូត​ដល់​៥​នាក់​ឡើយ។ កត្តា​ផ្ទុយ​គ្នា​នេះ​ហើយ ​ទើប​បាន​ជា​មិន​ទាន់​មាន​ការ​ចុះ​កុងត្រា​ណា​មួយ​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ​ដែរ ​ក្លឹប Real Madrid ​ក៏​កំពុង​ដាក់​ជម្រើស​ទី​២​មួយ​ទៀត​ដែរ គឺ​លោក Roberto Martinez ​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​​បែលហ្សិក។ ប្រសិន​ណា​បើ Conte ​នៅ​តែ​មាន​លក្ខខណ្ឌ​ច្រើន​ទៀត ​នោះ​ពួកគេ​អាច​នឹង​ជ្រើស​យក Martinez ​វិញ ​ព្រោះ​លោក​ដឹក​នាំ​បែលហ្សិក ​មិន​មាន​កុងត្រា​អ្វី​ឡើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628