កីឡាជាតិ

វ៉ូវីណាមកម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ីលើកដំបូង

កីឡាវ៉ូវីណាមកម្ពុជា បានចេញទៅប្រកួតជើងឯកអាស៊ីជាលើដំបូងរបស់ខ្លួន នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឋិកា ឆ្នាំ២០១៨។

ប្រតិភូបានចេញដំណើរទៅកាលពីព្រឹកមិញនេះហើយ ដោយមានចំនួន២៩នាក់។

លោក អ៊ូ រតនា ដែលជាអនុប្រធានសហព័ន្ធលើកឡើងថា នេះជាបេសកម្មប្រកួតប្រជែងថ្មីមួយសម្រាប់កម្ពុជា ត្បិតជាលើកដំបូងក្នុងកម្រិតទ្វីប។ លោករំពឹងថា ក្រុមអត្តពលិកនឹងធ្វើបានល្អ ព្រោះបានហ្វឹកហាត់ត្រៀមខ្លួនគ្រប់គ្រាន់ និងថ្នាក់ដឹកនាំយកចិត្តទុកដាក់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា វ៉ូវីណាម ជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ដណ្តើមបានចំណាត់ថ្នាក់លេខ៣ពិភពលោកថែមទៀត។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628