តេក្វាន់ដូ ITF ឈ្នះ​មេដាយពិភពលោក ខណៈក្រុមសីដក់​កម្ពុជា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រត្រៀម​ដណ្ដើម​មេដាយមាសដូចគ្នា

សម្រាប់​ការ​ប្រកួតជ្រើស​រើសជើង​ឯក​ក្បាច់គុនតេក្វាន់ដូ ITF កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ប៉ាល់​ ជីវ័ន​ បាន​ដណ្តេីមយកមេដាយមាស១​ គ្រឿងក្នុងប្រកួតជម្រេីសជេីងឯកពិភពលោក​ កាល​ពី​យប់​មិញថ្ងៃ​ទី២៦​ខែ​សីហាឆ្នាំ​២០១៩ដែល​ធ្វើឡើង​នៅប្រទេសប៊ុលហ្គារី​ ដែល​ជា​ម្ចាស់​ផ្ទះ។

នេះជាមេដាយក្បាច់គុនតេក្វាន់ដូដំបូង​ នៃការប្រកួតរបស់កម្ពុជា​ សម្រាប់ការចូលរួម​ ដែលពិធីបេីកជាផ្លូវការទេីបតែធ្វេីឡេីងនាថ្ងៃម្សិលមិញ។ យេីងសង្ឃឹមថា​ និងទទួលបានមេដាយជាបន្តបន្ទាប់​ទៀត​ ព្រោះនៅមានវិញ្ញាសា​ច្រេីនទៀត​ ដែលមិនទាន់ប្រកួត។

សម្រាប់​ក្រុមជម្រើស​ជាតិ​សីដក់​កកម្ពុជា​វិញ​ក៏​បាន​ធ្វើ​បាន​ល្អ​ដែរ​ក្នុង​ការប្រកួត​២​ថ្ងៃ​កន្លង​មក​នេះ​ដោយកីឡា​ករសីដក់កម្ពុជា បានយកឈ្នះលេីក្រុមសីដក់ប្រទេសអូម៉ង់លេី វិញ្ញាសា បុរសពីរនាក់ទល់និងពីរនាក់លើលំដាប់​ពិន្ទុ​ 2សិត​ទល់និង0​ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩នេះ។

ប្រកួត​ដំបូង​របស់កម្ពុជាកាលពីល្ងាចថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩ កីឡាករសីដក់កម្ពុជា​🇰🇭បានយកឈ្នះ ក្រុមជម្រើសជាតិស្វីស(SWITZERLAND)​ លេីវិញ្ញាសា ​DOUBLE TEAM 2សិតទល់និង0 ឈរនៅ​លេខ​1​ក្នុងពូលមុន​ពេល​យក​ឈ្នះជម្រើស​ជាតិ​អូម៉ង់កាល​ពី​ព្រឹក​មិញ​នេះ។

search previous next tag category expand menu location phone mail time cart zoom edit close