សម្តេចនាយករដ្ឋមន្ត្រី ផ្ញើរសារអបអរដល់ម្ចាស់មេដាយមាសពិភពលោកតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះក្នុងគណនីគេហទំព័របណ្តាញសង្គម Facebook ផ្លូវការ នូវសារអបអរសាទរចំពោះកីឡាករ ប៉ាល់ ជីវ័ន្ត ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងប្រកួតជម្រេីសជេីងឯកពិភពលោកតៃក្វាន់ដូកាល​ពី​យប់​មិញថ្ងៃ​ទី២៦​ ខែ​សីហា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅប្រទេសប៊ុលហ្គារី​។

ខាងក្រោមនេះជាអត្ថន័យដើមទាំងស្រុងលើគណនីគេហទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន 

សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship)​ 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA​ GAME) ក្នុងឆ្នាំ ២០២៣៕

search previous next tag category expand menu location phone mail time cart zoom edit close