អបអរសាទរ! កម្ពុជា​ឈ្នះ​មេដាយមាសពិភពលោកកីឡាប៉េតង់នៅ​បារាំង

កីឡាការិនីប៉េតង់កម្ពុជា កញ្ញា អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាសពិភពលោក​កីឡាប៉េតង់លើវិញ្ញាសា ម្នាក់ទល់ម្នាក់ ក្នុងការប្រកួតលក្ខណៈពិភពលោកប្រកួតកីឡាប៉េតង់ Trophee l’Équipe ផ្នែកនារី ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ២០១៩ នៅប្រទេសបារាំង ។

បើ​តាម​ប្រភព អគ្គនាយកដ្ឋាន​កីឡា មិន​បាន​បញ្ជាក់​ថា​តើ​ការ​ឈ្នះមេដាយ​មាស​នេះ​ឈ្នះលើ​ប្រទេសណា​នោះ​ទេ។ការប្រកួត Trophee l’Équipe មានបីវិញ្ញាសាបញ្ចូលគ្នាទាំងផ្នែកបុរស និងនារី ដែលមានវិញ្ញាសាប្រកួត ម្នាក់ទល់ម្នាក់ ពីរនាក់ទល់ពីរនាក់ និង បីនាក់ទល់បីនាក់ ។

ការប្រកួតនេះមានសិទ្ធចូលរួមដោយប្រទេសជើងខ្លាំងលើពិភពលោកតែ​ប៉ុណ្ណោះ​ ដែលកំណត់ដោយ​សហព័ន្ធ​ពិភពលោក​​មាន​ដូច​ជាកម្ពុជា ដាណឺម៉ាក បារាំង អេស្ប៉ាញ ស៊ុយអែត ថៃ ទុយនេស៊ីសម្រាប់​ផ្នែក​នារី ខណៈ​ផ្នែក​បុរស​កម្ពុជា​អត់​បញ្ជូន​ទៅ​ទេ​ដែលមាន​ប្រទេសចូល​រួម​ បែលហ្សិក ម៉ារ៉ុក អ៊ីតាលី សេណេហ្គាល់ បារាំង  ថៃ ​ទុយនេស៊ី ។

កីឡាការិនីកម្ពុជាទាំងបីរូបដែលបានចូលប្រកួតរួមមាន ៖

១. អ្នកស្រី កែ ឡេង
២. កញ្ញា អ៊ុន ស្រីយ៉ា
៣. កញ្ញា ស៊្រាង សុរ៉ាឃីម

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

search previous next tag category expand menu location phone mail time cart zoom edit close