ប្រកួតវាយសីជើងឯកថ្នាក់ជាតិ៖ក្លិប​ក្រសួង​មហាផ្ទៃ​ប្រមូលមេដាយបាន​ច្រើន​ជាង​គេ

ក្រោយផ្ដើមដំណើរការតាំងពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ​២០១៩ សហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ ជាស្ថាពរហើយនៅថ្ងៃចន្ទ ទី២១ ខែតុលាម្សិលមិញ ដែលជាលទ្ធផលគឺក្រុមកីឡាករកីឡាការិនីមកពីអង្គភាពកីឡាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ។

ចំណែក​ក្រុម​ឈរ​លេខ​២ គឺក្រុមកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របពេលលេខ៣បានទៅលើក្លិបវាយសី 1-2 Play (Want to Play)។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះមានក្រុមចូលរួមកាន់តែច្រើនជាងឆ្នាំមុនៗ សហព័ន្ធបានសម្រេចដាក់វិញ្ញាសាប្រកួតចំនួន២ធំ គឺ វិញ្ញាសាឯកត្តជនបុរស -នារី និងវិញ្ញាសាវាយគូបុរស -នារី។

វិញ្ញាសាឯកត្តជនបុរស -នារី ៖រួមមានបុរសអាយុ ១៥ឆ្នាំឡើង (Senior) ៖ វាយទោល ( កើតមុន ឬនៅឆ្នាំ២០០០) យុវជនអាយុក្រោម១៨ឆ្នាំ ៖វាយទោល(កើតក្រោយ ឬនៅឆ្នាំ២០០១) យុវជនអាយុក្រោម១៦ឆ្នាំ (៖ វាយទោល (កើតក្រោយ ឬនៅឆ្នាំ២០០៣) យុវជនអាយុក្រោម១៥ឆ្នាំ៖ វាយទោល (កើតនៅឬក្រោយឆ្នាំ២០០៥ ចំពោះនារីអាយុក្រោម១៨ឆ្នាំ៖ វាយទោល (កើតនៅ ឬក្រោយឆ្នាំ២០០១)។

លោកបានបន្តថា ការប្រកួតនេះធ្វើឡើងក្នុងគោលដៅបំផុសគ្រៀងគរផ្សព្វផ្សាយ អភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជា អោយរីកចំរើន ដើម្បីផលិតបាននូវធនធាន ឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែង ដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

search previous next tag category expand menu location phone mail time cart zoom edit close