CNCC ប្រកាសយកការប្រកួតសប្តាហ៍នេះ រៀបពិធីប្រគល់ពាន និងបំពាក់មេដាយដល់ក្លឹបព្រះខ័នរាជស្វាយរៀង

តាមសេចក្តីប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់់ជាតិកម្ពុជា (គ.ប្រ.ប.ជ.ក) ឬហៅកាត់ថា CNCC បានបង្ហាញថា ការប្រកួតប្រចាំសប្តាហ៍ទី២៥ នៃលីគកំពូលកម្ពុជារដូវកាល២០១៩នេះ គឺនឹងរៀបចំពិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជូនដល់ក្លឹបព្រះខ័នរាជស្វាយរៀង ដែលជាក្លឹបជើងឯក។

ឆ្លងកាត់ការប្រកួតតាំងពីខែមីនា ដើមឆ្នាំកន្លងមក ទល់ពេលនេះលីគកំពូលកម្ពុជា រដូវកាល២០១៩ ទីបំផុតបានរកឃើញក្លឹបជើងឯក កាលពីសប្តាហ៍កន្លងទៅដោយបានទៅលើក្លឹបព្រះខ័នរាជស្វាយរៀង ដោយប្រកួតសរុប២៤លើកកន្លងមក ទទួលបានជ័យជម្នះ១៩លើក និងស្មើ៥លើក មានពិន្ទុ៦២ដាច់ក្លឹបដទៃទៀត បើទោះបីសល់២ប្រកួតក្នុងដៃទៀតក៏ដោយនោះ។

យោងតាមសេចក្តីប្រកាសរបស់ CNCC ដោយបានប្រជុំពិភាក្សាជាមួយតំណាងដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបអាស៊ីអឺរ៉ុប បានសម្រេចថាការប្រកួតរវាងក្លឹបទាំងពីរនេះ ប្រចាំសប្តាហ៍ទី២៥ ត្រូវថ្ងៃអាទិត្យ ទី២៧ ខែតុលា ខាងមុខនេះ នឹងរៀបចំប្រគល់ពានរង្វាន់ និងបំពាក់មេដាយដល់កីឡាករក្លឹបព្រះខ័នរាជស្វាយរៀង តែម្តងនៅលើកីឡដ្ឋានខេត្តស្វាយរៀង ផ្ទាល់៕

 

 

search previous next tag category expand menu location phone mail time cart zoom edit close