AFC U19៖ សៀង ចន្ធា ប្តូរចូល១០នាទី រកបាន Hat-trick ជួយកម្ពុជាឈ្នះកោះម៉ារីណាខានជើង ៩ទល់០

បញ្ចប់លទ្ធផលនៃការប្រកួតទី២ របស់ក្រុមជម្រើសជាតិកម្ពុជា U19 បានយកឈ្នះលើជម្រើសជាតិកោះម៉ារីណាខាងជើង ដោយលទ្ធផល ៩ទល់០ ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ៣ពាន់នាក់ជាង ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ AFC U19 Championship ២០២០ ។

ការប្រកួតដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមតាំងពីម៉ោង ៦ៈ៣០នាទី បានបញ្ចប់ជាស្ថាពរ ខណៈគោព្រៃជំទង់កម្ពុជា រកបានជ័យជម្នះមកវិញ ក្រោយធ្វើពុំបានល្អប្រកួតដំបូង។

ក្នុងចំណោមគ្រាប់បាល់ទាំង៩ គឺរកបានតាំងពីវគ្គទី១ ដល់ទៅ៦គ្រាប់ ដោយកីឡាករ៤រូប រួមមាន ជី លៀង រកបាន២គ្រាប់ នាទី៧ និងនាទី៤២ បន្តទៀតដោយកីឡាករ លី ម៉ាឯល រកបាន១គ្រាប់នៅនាទី១២ ខណៈកីឡាករ លឹម ពិសុទ្ធ រកបាន២គ្រាប់ទៀតនៅនាទី៤៤ និង៤៥ និងគ្រាប់ចុងក្រោយក្នុងវគ្គទី១ កើតឡើងដោយបាល់ពិន័យ១១ម៉ែត្រ រកបានពីសំណាក់កីឡាករខ្សែប្រយុទ្ធ វុធ តុលា នៅនាទីថែមម៉ោង៤៧ ។

ចូលដល់វគ្គទី២ លទ្ធផល៦ទល់០ ស្ទើតែពុំមានការប្រែប្រួល ប៉ុន្តែក្រោយការប្តូរខ្សែប្រយុទ្ធល្បីឈ្មោះ សៀង ចន្ធា ចូលនៅនាទី៨០ ទៅហើយ ក៏អាចរកបាន៣គ្រាប់ (Hat-Trick) បន្ថែម នៅនាទី៨៣ និងទាត់បាល់ពិន័យ១១មែ៉ត្រ នាទី៨៨ ព្រមគ្រាប់ចុងក្រោយរកបាននៅនាទីថែមម៉ោង៩២ ។

សម្រាប់ថ្ងៃទី០៦ ខានស្អែកនេះ កម្ពុជា ត្រូវសម្រាក់ ខណៈឯ កោះម៉ារីណាខានជើង នឹងត្រូវជួបក្រុមខ្លាំងថៃ ។ ត្រឡប់មកវិញថ្ងៃទី០៨ កម្ពុជា នឹងត្រូវជួប ថៃ ផងដែរ៕

search previous next tag category expand menu location phone mail time cart zoom edit close