អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា ចុះកិច្ចសន្យាជាមួយក្លឹបថ្មីនៅលីគកំពូលហូឡង់

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuki Honda ត្រូវបានក្លឹប SBV Vitesse សមាជិកនៃលីគកំពូលហូឡង់ ផ្តល់កិច្ចសន្យានាំយកបង្ហាញខ្លួន។

អតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន ខាងលើទីបំផុតបានកាន់ប៊ិចស៊ីញ៉េរកិច្ចសន្យាបន្តអាជីពលើវាលស្មៅរបស់ខ្លួន ជាមួយក្លឹប SBV Vitesse ដែលក្នុងរដូវកាលនេះកំពុងឈរលេខរៀងទី៥ នៃតារាងលីគកំពូលហូឡង់ ។ នេះគឺជាក្លឹបទី៧ ក្នុងអាជីពរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក្រោយពីការចាកចេញពីក្លឹបលីគកំពូលអូស្ត្រាលី Melbourne Victory កន្លះឆ្នាំមកហើយនោះ។

តាមការបង្ហាញខ្លឹមសារពីក្លឹបហូឡង់នេះតែម្តង បានផ្តល់កិច្ចសន្យាដល់ Keisuke Honda ដោយមានសពុលភាពរហូតដល់ដំណាច់រដូវកាល ២០១៩/២០២០ នេះ៕

search previous next tag category expand menu location phone mail time cart zoom edit close