គូ​ប្រកួត​កម្រិត​ពិភព​លោក​នៅ​​កម្មវិធី​ ONE: MASTERS OF FATE

ONE: MASTERS OF FATE សម្បូរ​ដោយ​កីឡាករ​​លំដាប់​ពិភព​​លោក ​​ដែល​​នឹង​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​ហ្វីលីពីន​​ហ៊ោ​កញ្ជ្រៀវ​​អបអរ​មុន​​ដាច់​ឆ្នាំ​ ២០១៩។ ​នេះ​ជា​ការ​ប្រកួត​លំដាប់​​ពិភព​​​លោក​ ​លើក​ចុង​ក្រោយ​​សម្រាប់​ឆ្នាំ ២០១៩ នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ក្នុង​នោះ​ក៏​មាន​​កីឡាករ​ខ្លាំង​ៗ​​​មាន​ទេព​កោសល្យ​ក្នុង​ស្រុក​​ជា​ច្រើន​ដែល​ឈាន​​ដល់​កម្រិត​កំពូល​នៃ​ការ​ប្រកួត​គុន​​ដូច​ជ គុន​ចម្រុះ​ ​ក្បាច់​មួយ​ថៃ ​ វូស៊ូ និង ​​ប្រដាល់​ជា​ដើម។ ​​នេះ​ជា​កីឡាករ​ចំនួន​១៦ ​រូប​​ គ្រោង​​នឹង​បង្ហាញ​ក្បាច់​គុន​កក្រើក​នៅ​សង្វៀន​ Mall Of Asia Arena នា​ថ្ងៃ​សុក្រ​ ​ទី​ ៨ ​ខែ​វិច្ឆិកា ​ខាង​មុខ។

គូ​ឯក​ ONE Strawweight World Championship

កីឡាករ​​ហ្វីលីពីន​២​រូប​​​​​នឹង​ប្រកួត​ឲ្យ​​​កក្រើក​​នៅ​មុខ​​អ្នក​គាំទ្រ​របស់​​ខ្លួន​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក ONE Strawweight World Championship។ Joshua Pacio ឬ ហៅ​​គេ​ស្គាល់​ថា «The Passion» បាន​ក្លាយ​ជា​​ម្ចាស់​ខ្សែ​​ក្រវាត់​ ONE Strawweight World Championship ​២​​សម័យ​កាល ហើយ​រូប​គេ​នឹង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​​លើក​ដំបូង​ដើម្បី​ក្លាយ​ជា​កីឡាករ​ទី២​​​ក្នុង​ការ​ការពារ​កំណត់​ត្រា​នេះ។ ​អ្នក​ដែល​ត្រូវ​មក​ដណ្ដើម​គឺ ​​កីឡាករ​  Rene Catalan ឬ ​ហៅ​ក្រៅ​ថា «The Challenger» ដែល​នឹង​​ចូល​មក​ប្រកួត​កម្រិត​​ខ្ពស់​បំផុត​លើក​ដំបូង​​ក្នុង​អាជីព​​គុន​ចម្រុះ ​ក្នុង​បំណង​បន្ថែម​​​ខ្សែ​ក្រវាត់​ផ្សេង​ទៀត​​ក្រៅ​ពី​​ខ្សែ​ក្រវាត់​​​ Wushu World Titles ​ដែល​រូប​គេ​ឈ្នះ​កាល​ឆ្នាំ ២០០៣ និង ២០០៥។

កីឡាករ​​គុន​​ចម្រុះ​កម្រិត​​​ខ្ពស់​បំផុត

អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion កីឡាករ​ Eduard Folayang ឬ «Landslide» បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពីរ​​លើក​ក្នុង​អាជីព​របស់​ខ្លួន។ «Landslide» នឹង​ជួប​​កីឡាករ​ម៉ុងហ្គោលី  Amarsanaa Tsogookhuu ​ ​ក្នុង​លំដាប់​គូ​ឯក​រង។ ​ចំណែក​មិត្ត​រួម​ក្រុម​ Team Lakay ​កីឡាករ Geje Eustaquio ​បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​នៅ​សង្វៀន ONE Championship ដើម្បី ឈ្នះ​ ONE Flyweight World Title ​នៅ​ឆ្នាំ ២០១៨។ ​ Geje នឹង​​ត្រូវ​ប្រឈម​នឹង​គូ​សត្រូវ​ចាស់​មក​ពី​ហ្វាំងឡង់ ​កីឡាករ Toni Tauru ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ CWFC Bantamweight World Champion។ ​ជា​មួយ​គ្នា​​នោះ​ ​កីឡាករ​ជប៉ុន​ Yoshitaka Naito  ដែល​ជា​​​​​កីឡាករ​កាន់​ខ្សែ​ក្រវាត់​ ONE Strawweight World Champion ​បាន​យូរ​ជាង​​ក្នុង​ប្រវត្តិសាស្ត្រ ​ត្រូវ​ឡើង​​មក​​​ជួប​ ​ជើង​ខ្លាំង Pongsiri Mitsatit។

កីឡាករ​ល្អ​បំផុត​ពី​ «The Art Of Eight Limbs» ឬ ​​កីឡករ​​ជំនាញ​ក្បាច់​មួយ​ថៃ

មាន​ការ​ប្រកួត​​ក្បាច់​មួយ​ថៃ​រហូត​ដល់​ ៤ ​គូ​នៅ​​សង្វៀន​ Mall Of Asia Arena ហើយ​​មួយ​គូ​មាន​គូ​​​លំដាប់​ពិភព​លោក​ World Champion ​ប៉ះ​ World Champion។ ​ចំណែក​​ការ​ប្រកួត​ ONE Super Series ​ក៏​សុទ្ធ​តែ​កីឡាករ​​​ល្អ​បំផុត​គួរ​ចង់​ទស្សនា​ដែរ។ ជើង​​ឯក​ Muay Thai World Champion ​៧​សម័យ​  Sangmanee Sathian MuayThai ​ ឬ “The Million Dollar Baby” ​នឹង​​ជួប​ជើង​ខ្លាំង​ Muay Thai World Champion ២សម័យ​កាល​ Azize Hlali ឬ ​«The Magician»។ ក្នុង​នោះ​​ម្ចាស់​ខ្សែ​ក្រវាត់​​ WBC និង IPCC Muay Thai World Champion ​កីឡាករ​ Alma Juniku ​ត្រូវ​​ស្វាគមន៍​​ម្ចាស់​ខ្សែ​ក្រវាត់​ ISKA Muay Thai World Champion ​កីឡាករ​  Anne Line ឬ ​ហៅ​ថា «Ninja»។ កីឡាករ​ Han Zi Hao ​ម្ចាស់​ខ្សែ​ក្រវាត់​ Top King Muay Thai World Champion ​​ត្រូវ​បញ្ចេញ​សមត្ថភាព​ទល់​​នឹង​ Kongsak PK.Saenchaimuaythaigym ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Lumpinee Stadium Muay Thai World Champion ៣​សម័យ​កាល។ ​ ​

ម្ចាស់​ខ្សែ​ក្រវាត់​ Muay Thai World Champion ២​សម័យ​កាល កីឡាករ​ Tukkatatong Petpayathai ​​​នឹង​ជួប​ម្ចាស់​ខ្សែ​ក្រវាត់​ Shoot Boxing Lightweight World Champion ​កីឡាករ​ជប៉ុន​ Hiroaki Suzuki។ ជា​មួយ​គ្នា​នោះ​​ ​​​ម្ចាស់​ជើង​​ឯក​ Muay Thai World Champions ​​២​រូប​ទៅ​ប្រកួត​​គុន​ចម្រុះ ​ដូច​ជា​ Stamp Fairtex ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai និង​ Kickboxing World Title ​​ត្រូវ​​​តតាំង​​ជើង​ខ្លាំង​​​កីឡាការិនី​វៀតណាម Bi Nguyen ឬ «Killer Bee» ​ ក្នុង​គោល​ដៅ​​ឈាន​​ទៅ​​​រក​ការ​ឈ្នះ​ខ្សែ​ក្រវាត់​​ទី៣​ក្នុង​គុន​​ពិភព​គុន​ចម្រុះ។ ​ដូច​គ្នា​នេះ​ដែរ​​ជើង​ឯក​ IFMA Muay Thai World Champion ​កីឡាករ Robin Catalan ​ត្រូវ​រៀប​ចំ​ខ្លួន​ប្រជែង​​នឹង​​កីឡាករ​​ធ្លាប់​ចូល​រួម​ព្រឹត្តិការណ៍​ចំបាប់​អូឡាំពិក​​​សញ្ជាតិ​គុយបា​ Gustavo Balart ​ដែល​ធ្លាប់​ចាញ់ ចាន់ រតនា។

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATEនៅ ថ្ងៃ ទី​ ៨ ​វិច្ឆិកា​​​ ​ខាង​មុខ ​ពី​ក្រុង​ម៉ានីល ​ចាប់​ពី ៧​ ល្ងាច​ តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ FacebookTwitterYouTubeONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។
អត្ថបទ៖ ស៊ីធី

 

search previous next tag category expand menu location phone mail time cart zoom edit close