ពត៌មានថ្មីៗ

កីឡាករកាយវប្បកម្មកម្ពុជា៥រូប ចេញទៅប្រកួតជើងឯកពិភពលោកនៅថៃ 

កីឡាករកាយវប្បកម្មកម្ពុជា៥រូបមានសំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់ បានចេញទៅប្រកួតជើងឯកពិភពលោកនៅថៃ ពីថ្ងៃទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅខេត្តឆៀងម៉ៃប្រទេសថៃ។ នេះជាការប្រកួតជើងឯកពិភពលោកលើកទី១០ ខណៈកីឡាករកម្ពុជា សំបូរ ណាន ត្រូវឡើងការពារតំណែងមេដាយមាសរបស់ខ្លួន។ ក្រៅពីនេះ ក៏មានជើងខ្លាំងកម្រិតអាស៊ីអាគ្នេយ៍ដូចជា សំបូរ...

Gareth Bale ស៊ុត១គ្រាប់នាំ Real Madrid ឡើងមក Top 4 លីគកំពូលអេស្ប៉ាញ 

ក្រុមស្តេចសរ Real Madrid បានឡើងមក Top​​ 4 លីគកំពូលអេស្ប៉ាញ Laliga បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Huesca ក្នុងលទ្ធផលដ៏តានតឹង ១-០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធ Gareth Bale ជាអ្នកស៊ុតគ្រាប់បាល់ធានា៣ពិន្ទុនេះ តាំងពីនាទីទី៨។ នេះជាគ្រាប់ដំបូងរបស់គេក្នុង១១ប្រកួតចុងក្រោយឲ្យ Real Madrid នារដូវកាលនេះ។ ចំណែកឯ Huesca វិញ ការរបូតពិន្ទុនេះ ជាបរាជ័យផ្ទួនៗតាំងពីថ្ងៃបើករដូវកាលមក ដែលធ្វើឲ្យពួកគេបន្តនៅបាតតារាងរកបានតែ៧ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្តី...

ប្រតិភូកីឡាកម្ពុជា៣ប្រភេទទៅដល់មីយ៉ាន់ម៉ា ត្រៀម ASEAN University Games

ប្រតិភូកីឡាពីកម្ពុជាចំនួន៣ប្រភេទមាន អត្តពលកម្ម , ហែលទឹក និង ប៉េតង់ បានធ្វើដំណើរទៅដល់ទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡានិស្សិតអាស៊ាន ASEAN University Games លើកទី១៩។ ការប្រកួតនេះ ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ដោយមានកីឡាចំនួន១៧ចូលរួម ចែកជា២០១វិញ្ញសារ។ https://www.facebook.com/DGOS2018/photos/pcb.1690983811005828/1690983484339194/?type=3&theater កម្ពុជា បានបញ្ជូនប្រតិភូត្រូវទៅចូលរួមចំនួន ៧៧ នាក់​ ក្នុងនោះមានកីឡាករ កីឡាការិនី ៤៩នាក់ គ្រូបង្វឹក ១២នាក់ អាជ្ញាកណ្តាល ៣នាក់ និងចូលរួមប្រកួតក្នុង៦ប្រភេទកីឡា​...

បឹងកេត កំពុងវិវត្តខ្លួនទៅរកក្លិបអាជីពពិតប្រាកដនៅកម្ពុជា 

ក្លិបបឹងកេតអែហ្វស៊ី កំពុងឆ្ពោះដំណើរទៅរកភាពជាអាជីពមួយនៅកម្ពុជា តាមរយៈការកែសម្រួលស្តង់ដារ ពិសេសគឺការសាងសង់កីឡដ្ឋានបម្រើឲ្យការប្រកួតនានាក្នុងស្រុក និងអាចជាពានអន្តរជាតិនាពេលអនាគត។ ក្លិបជើងឯកលីគកំពូលកម្ពុជា៣សម័យ កំពុងសម្រុកកសាងសង់កីឡដ្ឋានស្តង់ដាររបស់ខ្លួននៅតំបន់បឹងស្នោ ដោយយកគម្រូស្មៅតាមទីលានក្លិប Buriram នៅថៃ។ ចំពោះដំណើររៀបចំ គេសន្និដ្ឋានថាអាចនឹងទាន់ឬយឺតបន្តិចបន្តួចសម្រាប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំក្រោយ។ នេះមិនមែនជារឿងទី១ឡើយ ត្បិតកន្លងមក បឹងកេត បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដោយទទួលបានការប្រឹក្សាយោបល់ពីមន្ត្រី AFC។ ក្រៅពីនេះ ក៏មានការធ្វើទំនើបកម្មប្រព័ន្ធការងារ ដូចជាការបន្ថែមបុគ្គលិកការិយាល័យជាដើម។ ចំពោះលោក ហៅ សុជាតិ វិញ ក៏បានចូលសិក្សាវគ្គ⁣⁣ AFC...

សុខ ធី ​បង្ហោះ​លើ Facebook ​ថា​ឈប់​វៃ​នៅ​ខ្មែរ​ទៀត​ហើយ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ សុខ ធី ​ហៅ​កាកា ​បាន​បញ្ជាក់​ថា​ឈប់​វ៉ៃ​នៅ​ខ្មែរ​ទៀត​ហើយ ​ព្រោះ​តែ​មាន​បញ្ហា​ច្រើន​ពេក ​រូបគេ​នឹង​ទៅ​ឡើង​សង្វៀន​នៅ​ថៃ​វិញ។ សុខ ធី ​ត្រូវ​សហព័ន្ធ​កីឡា​ប្រដាល់​ពិន័យ​មិន​ឱ្យ​ឡើង​សង្វៀន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក រយៈ​ពេល​៦​ខែ ​ក្រោយ​ពី​រូបគេ​តវ៉ា ​និង​មិន​ព្រម​ស្ដាប់​តាម​សហព័ន្ធ​ប្រដាល់​កម្ពុជា។ ខណៈ​ដែល​រូបគេ​ផ្ទាល់ ​ក៏​បាន​ឈប់​ប្រកួត​ក្នុង​សង្វៀន​របស់​កម្មវិធី ISS Palm ​ផង​ដែរ ​។ ​ការ​តវ៉ា​នេះ ​ធ្វើ​ឡើង​ដោយសារ​តែ​រូបគេ​មិន​ពេញ​ចិត្ត​ការ​កាត់​ក្ដី​ឱ្យ​ខ្លួន​ចាញ់​កីឡាករ​ថៃ ​ស្នូកសើឡែក។ បង្ហោះ​នៅ​លើ Facebook ​សុខ ធី​បាន​បញ្ជាក់​ថា...

ម៉ាត់ ណូរុន ទទួលបានលេខ១០ជំនួស Maycon នៅបឹងកេត

ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ ណូរុន នឹងពាក់អាវលេខ១០នៅក្លិបបឹងកេតអែហ្វស៊ី ជំនួសកីឡាករប្រេស៊ីល Maycon ក្រោយផ្ទេរពីក្លិបអគ្គិសនីកម្ពុជាមកកាន់ទ្រនំជើងឯកលីគកំពូលកម្ពុជា៣សម័យ ក្នុងទំហំទឹកប្រាក់បិទជិតមួយ។ មានក្លិបជាច្រើននៅកម្ពុជាសុទ្ធតែចង់មាន Messi អគ្គិសនីរូបនេះមកចូលរួម ត្បិតគេនៅមានវ័យក្មេង និងមានបច្ចេកទេសខ្ពស់ថែមទៀត។ កន្លងមក សូម្បីតែអតីតគ្រូបង្គោលក្រសួងការពារជាតិ ទេព ឡុងរចនា ក៏បានសរសើរថា គេនឹងក្លាយជាវឌ្ឍនាកាទី២ថែមទៀត។ បន្ទាប់ពីផ្ទេរនេះ គេក្លាយជាកីឡាករវ័យក្មេងទី៤ បន្ទាប់ពី សឿត ណាវ៉ា, ហ៊ុល គឹមហ៊ុយ និងទេស សម្បត្តិ ដែលក្លិបកំពុងសាងសង់កីឡដ្ឋាននៅតំបន់បឹងស្នោផ្ទេរមកពីសាលាបាល់ទាត់ជាតិ។ ណុរុន ជោគជ័យខ្លាំងបំផុតនៅអគ្គិសនីកម្ពុជា ពេលដែលគេទាត់បាល់តាមស្មើឲ្យក្រុមចាស់ ស្មើក្រុមថ្មី ២-២ ចុងម៉ោង និងបន្តស៊ុតពេណាល់ទី១១ម៉ែត្រឲ្យអគ្គិសនីទទួលបានលេខ៣ពានសម្តេចហ៊ុនសែនឆ្នាំ២០១៧។  

ប្រធាន​ក្រុម​ម៉ាឡេស៊ី៖ ​សម្ដី Chatchai ​ជា​អ្នក​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត​យក​ឈ្នះ​ថៃ

Zaquan Adha ​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​បញ្ជាក់​ថា​ដោយសារ​តែ​សម្ដី​របស់ Chatchai ​អ្នក​ចាំ​ទី​ថៃ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ក្រុម​ម៉ាឡេ​ទាំង​មូល​មាន​កម្លាំង​ចិត្ត​​ខ្លាំង រហូត​អាច​យក​ឈ្នះ​ថៃ​បាន។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​យក​ឈ្នះ​លើ​ក្រុម​ថៃ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ក្រោយ​លេង​ស្មើ​ក្នុង​ដី​ថៃ ២-២ ​ក្នុង​ជើង​ទី​២ ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ​បាន​ត្រឹម​ស្មើ​គ្នា ០-០។ គេ​នៅ​ចាំ​បាន​ថា​មុន​ការ​ប្រកួត Chatchai ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ បាន​និយាយ​ថា​នឹង​ធ្វើ​ឱ្យ​ម៉ាឡេស៊ី​ជួប​សុបិន​អាក្រក់ ​ពេល​ប៉ះ​ក្រុម​របស់​ខ្លួន។ សម្ដី​មួយ​ឃ្លា​នេះ​ហើយ...

សង្ឃឹម​ថា​ល្អ! ​ក្រោន​នាំ​យុវជន​ប្រេស៊ីល​២​នាក់​មក​ជួយ​ក្រុម​រដូវ​កាល​នេះ

ក្លឹបបាល់ទាត់​ភ្នំពេញក្រោន បាន​បង្ហាញ​កីឡាករចំណូលថ្មី​ចំនួនពីររូបដែល​បានចុះកុងត្រាថ្មី​នា​ថ្ងៃ​នេះ ។ ​កីឡាករសញ្ជាតិ​ប្រេស៊ីលទាំង​ពីរូបនេះមានដូចជា អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares ។ Paulo ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​លេង​បាន​ទាំង​បម្រើ​និង​ប្រយុទ្ធ។ ​រូបគេ​​ចេញ​ពី​​ថ្នាល​យុវជន​របស់​ប្រេស៊ីល​ ​បន្ទាប់ពី​ទៅ​លេង​នៅ​លីគ​របស់​កូរ៉េ។ ខណៈ​ដែល​ម្នាក់​ទៀត​ឈ្មោះ​ថា​ Leonardo ​ជា​អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​ដែរ។ ហេតុផល​នៃ​ការ​នាំ​អ្នក​ចាំ​ទី​មក​នេះ គឺ​ចង់​ឃើញ​កីឡាករ​កម្ពុជា​បាន​ស្គាល់​ច្រើន​ពី​ក្បូន​ចាប់​បាល់​របស់​កីឡាករ​បរទេស ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី។

Neymar ​នៅ​លេង​ Call of Duty ​មិន​ទៅ​ចូល​រួម​កម្មវិធី Ballon d’Or ​ទេ

ខ្សែ​ប្រយុទ្ធ Neymar ​មិន​បាន​ទៅ​ចូលរួម​ការ​ប្រកាស​ពាន​រង្វាន់ Ballon d'Or ​ឆ្នាំ​២០១៨​នេះ​ទេ ​ព្រោះ​ដឹង​ថា​ខ្លួន​មិន​មាន​ឈ្មោះ​ឈ្នះ​ពាន​រង្វាន់​នេះ​ទៅ​ហើយ។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​រូបគេ​បាន​ចូល​លេង​ហ្គេម ​ Call of Duty ​ជាមួយ​មិត្តភក្ដិ​ដទៃ​ទៀត​ទៅ​វិញ​។ ដោយ​មាន​ដាក់ Streaming ​និយាយ​ជាមួយ​អ្នក​គាំទ្រ ​ជជែក​ទៀត។ មិត្ត​ដែល​ចូល​លេង​ក្នុង Team ​របស់ Neymar ​គឺ​មាន​ដូចជា Marquinhos ​និង​...

ជើងឯកការប្រកួតកីឡាវូស៊ូថ្នាក់ជាតិឆ្នាំ២០១៨ មានអត្តពលិកចូលរូម១៨៩នាក់ 

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ របស់កីឡាវូស៊ូបានបញ្ចប់កាលពីថ្ងៃទី០៤ ខែធ្នូម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយមានវត្តមានកីឡាករ កីឡាការិនីចូលរួមចំនួន១៨៩នាក់។ ការប្រកួតនេះ ចាប់ផ្តើមតាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ខែធ្នូក្នុងវិមានពហុកីឡដ្ឋានជាតិ ដោយមានក្លិប និងសមាគន៍ចំនួន១៦ចូលរួម។ ចំណែកការប្រកួតមានជាវិញ្ញសារប្រយុទ្ធ និងសម្តែង ដែលផ្តោតសំខាន់លើយុវជនដើម្បីឲ្យពួកគេបានទទួលយកបទពិសោធន៍នៃការប្រកួតប្រជែងបន្ថែម។ គួរបញ្ជាក់ថា កម្មវិធីនេះរ៉ាប់រងទាំងស្រុងដោយក្រសួងអប់រំយុវជននិងកីឡា ក្នុងផែនការអភិវឌ្ឍកីឡាប្រចាំឆ្នាំរបស់ខ្លួន។  

អបអរ Modric ​ឈ្នះ​ពាន Ballon d’Or ​ឆ្នាំ​២០១៨ ​

ខ្សែ​បម្រើ Modric ​របស់​ក្រុម Real Madrid ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ​ឆ្នាំ​២០១៨​ហើយ ​ក្រោយ​ទទួល​បាន​ការ​គាំទ្រ​លើស Cristiano Ronaldo ​និង Lionel Messi ។ ១០​ឆ្នាំ​ចុង​ក្រោយ ​មាន​តែ​កីឡាករ​២​នាក់​ប៉ុណ្ណោះ​ដែល​អាច​លើក​ពាន​រង្វាន់​កិត្តិយស​ខាង​លើ​បាន។ ​ដោយ​២​នាក់​នោះ​គឺ Messi ​និង Ronaldo ​នេះ​ឯង​​ចែក​គ្នា​លើក​ម្ដង​ម្នាក់។ យ៉ាងណាមិញ​នៅ​ឆ្នាំ ២០១៨​នេះ...

គួច សុកុម្ភៈ មិនសូវពូកែDrama តែរក្សាកៅអីជម្រើសដំបូងជម្រើសជាតិជាង១០ឆ្នាំ

ខ្សែបម្រើឆ្នើម គួច សុកុម្ភៈ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាមិនសូវពូកែនិយាយស្តី ឬបញ្ចេញអារម្មណ៍តាមបណ្តាញសង្គម ប៉ុន្តែបើមើលពីការខិតខំប្រឹងប្រែងវិញ គេរក្សាទម្រង់លេងបាន១០ឆ្នាំក្នុងការជាប់ជម្រើសដំបូងក្នុងក្រុមជម្រើសជាតិ នៅ AFF Suzuki Cup។ ១០ឆ្នាំចុងក្រោយ កម្ពុជា ឆ្លងផុតវគ្គជម្រុះ AFF Suzuki Cup បាន២ដងប៉ុណ្ណោះគឺឆ្នាំ២០០៨ និង២០១៦។ ក្នុងនោះទាំង២លើកនេះ សុទ្ធតែមានវត្តមាន ម្ចាស់អាវលេខ១០ក្នុងក្រុម បូករួមទាំងការប្រកួតឆ្នាំ២០១៨នេះដែលកម្ពុជាជាប់លេងវគ្គចែកពូលស្វ័យប្រវត្តិក៏មានរូបគេដូចគ្នា។ គួច សុកុម្ភៈ ផ្តើមអាជីពនៅក្លិបខេមរាកីឡាឆ្នាំ២០០៦...

ជម្រើសជាតិកម្ពុជា គួរទទួលបានការគោរពជាជាងការរឹះគន់បែបជាន់ពន្លិច

ជាធម្មតានៅក្នុងពិភពបាល់ទាត់តែងតែមានការរឹះគន់ជានិច្ច ទៅកាន់សមាគមន៍ ក្លិប និងកីឡាករសំខាន់ៗនៅក្នុងការប្រកួតណាមួយ។ ជាក់ស្តែងដូចក្រុមជម្រើសជាតិកម្ពុជា តែងតែទទួលរងការស្តីបន្ទោសពីអ្នកគាំទ្រ នៅពេលប្រកួតពុំបានលទ្ធផលល្អ។ តើពួកគេគួរទទួលបានការគោរពជាងនេះឬអត់? ថ្វីបើមិនបានលទ្ធផលល្អ ពិសេស២ប្រកួតដំបូងក្នុងពាន AFF Suzuki Cup ប៉ុន្តែក្រុមទាំង មូលបានបង្ហាញពីភាពផ្លាស់ប្តូរគួរកត់សម្គាល់។ ក្រុមដែលធ្លាប់តែលេងការពារពេក និងប្រយុទ្ធពេក បែជាមកគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អលើទីលាន។ នេះជាការបង្ហាញពីភាពរីកចំរើនមួយ។ បើគិតពីកម្រិត មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី នៅលើកម្ពុជាឆ្ងាយ។ ពួកគេមានធនធានគ្រូសំបូរបែប យុវជនថ្នាលល្អ និងពិសេស...

គ្រូ​មីយ៉ាន់ម៉ា ​ឃើញ​កីឡាករ​ខ្លួនភ័យ​នៅ​តង់​ទី​១ ​ពេល​កម្ពុជា​នាំ​មុខ ១-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ៤-១ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ AFF Suzuki Cup 2018 ។ ត្បិត​តែ​ឈ្នះ​បាន​ដល់​ទៅ​៤​-១ ​មែន ប៉ុន្តែ​អ្នក​រក​គ្រាប់​បាល់​បាន​មុន​គឺ​ខាង​កម្ពុជា ​ដោយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នៅ​ក្នុង​តង់​ទី​១។ ការ​នាំ​មុខ​មុន​នេះ​ដែរ ​ត្រូវ​បាន​លោក Antoine Hey ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​មើល​ឃើញ​កីឡាករ​លេង​ក្នុង​តង់​ទី​១​នេះ ​មិន​អស់​សោះ ​ពោល​គឺ​ដូច​ភ័យ​ៗ បន្តិច។...

Messi ឡាវ ​ថា​នឹង​មក​យក​៣​ពិន្ទុ​ពី​ផ្ទះ​កម្ពុជា​ឱ្យ​បាន

ខ្សែ​បម្រើ Soukaphone Vongchiengkham ​ឬ​ហៅ​ថា Messi ឡាវ ​បាន​បោះ​សម្ដី​ថា​រូបគេ​និង​ជម្រើស​ជាតិ ​នឹង​មក​យក​៣​ពិន្ទុ​ពី​ផ្ទះ​របស់​កម្ពុជា​ឱ្យ​បាន។ កម្ពុជា​នឹង​ប៉ះ​ក្រុម​ឡាវ ​នា​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ​ហើយ ​នៅ​ស្ដាត​អូឡាំពិក។ ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ខ្លាំង​មែនទែន ​បើ​ក្រុម​ណា​ចាញ់​នោះ​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ទន្ទឹម​នឹង​នេះ​ហើយ ​ទើប​បាន​ជា Messi ​ឡាវ ​បាន​និយាយ​ថា​ពួកគេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ​ដើម្បី​បន្ដ​សង្ឍឹម​ទៅ​វគ្គ​បន្ដ​បាន។ កីឡាករ​ឆ្នើម​របស់​ឡាវ ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​មាន​២​ប្រកួត​ទៀត ​ដើម្បី​រក​៦​ពិន្ទុ។ យើង​ត្រូវ​តែ​ឈ្នះ​ទាំង​២​ប្រកួត​នេះ ​ហើយ​យើង​កំពុង​កែ​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​យើង​រាល់​ប្រកួត។ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​យើង​នឹង​យក​ឈ្នះ​ប្រកួត​នៅ​សល់​បាន...

រ៉ឹង ប៊ុនហៀង ទំនងបន្តជាប់ជម្រើស១១នាក់ដំបូងនាល្ងាចនេះ

ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង អាចនឹងជាប់ជម្រើសដំបូងម្តងទៀត ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបតទល់ មីយ៉ាន់ម៉ា នាម៉ោង៦:៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Mandalarthiri ។ បើមើលប្រព័ន្ធប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា និង កែវ សុខផង មានភាគរយខ្ពស់ក្នុងការរក្សា កៅអី១១នាក់។ ដោយឡែក បើគ្រូដក រ៉ឹង ប៊ុនហៀង ចេញ នោះមានតែ ប្រាក់...

Keisuke Honda ធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយមុននេះបន្តិច

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Mandalay ហើយនៅមុននេះបន្តិច ដើម្បីត្រៀមដឹកនាំក្រុមគោព្រៃជួបម្ចាស់ផ្ទះនាម៉ោង៦:៣០នាទីនេះ ក្នុងពានរង្វាន់ AFF Suzuki Cup។

ចុម​យក្ស ​ចាញ់​យប់មិញ Barcelona ​ជាប់​កំណត់ត្រា​អាក្រក់​១​ភ្លាម​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ

ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Betis ​ក្នុង​លទ្ធផល ៣-៤ ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ។ មិន​ត្រឹម​តែ​ចាញ់​ក្នុង​ផ្ទះ ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ទេ។ យប់មិញ​នេះ Barcelona ​ក៏​បាន​ជាប់​កំណត់ត្រា​អាក្រក់​១ផង​ដែរ។ ដោយ​កំណត់ត្រា​នោះ គឺ​មិន​អាច​រក្សា Clean Sheet ​១០​ប្រកួត​ជាប់​គ្នា​តែ​ម្ដង ​ក្នុង​ក្រប​ខណ្ឌ La Liga ​។ ហើយ​វា​ក៏​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​​ដែរ ដែល​ក្លឹប​ត្រូវ​បាន​គេ​ស៊ុត​ចូល​រហូត...

មួយគ្រាប់ដាច់ផ្ងារក្នុងពានស្វាយរៀងខាប់ ពីអ្នកចាំទីរបស់ រាជសីហិ៍ ផ្សារថូម៉ាក់

ពានរង្វាន់ស្វាយរៀងខាប់ បានបញ្ចប់ការប្រកួតសន្សំពិន្ទុកាលពីម្សិលមិញ ដោយក្នុងនោះក្រុម M.S.T FC រកបាន៣ពិន្ទុបន្ថែមពីជ័យជម្នះ ១០-១ លើ រាជសីហិ៍ ផ្សារថូម៉ាក់ នៅកីឡដ្ឋានស្វាយរៀង។ ការប្រកួតនេះ មានរឿងគួរអស់សំណើចមួយគឺ អ្នកចាំទីក្រុម រាជសីហិ៍ ផ្សារថូម៉ាក់ បានភ្លេចខ្លួនចេញក្រៅបង្គោលទី​ ពេលដែលខ្សែប្រយុទ្ធក្រុម M.S.T FC មកស៊ុតយ៉ាងស្រួល។ ក្រៅពីកំហុសនេះ ក៏មានការរបូតគ្រាប់ជាបន្តបន្ទាប់រហូតដល់១០ដងឯណោះក្នុងការប្រកួតខាងលើ។ គួរបញ្ជាក់ថា ស្វាយរៀងខាប់ ជាពានមិត្តភាពប្រចាំខេត្តស្វាយរៀង...

សូលទីឡូអង្គរ ចុះកុងត្រាយក លី សារ័ត្ន ម្នាក់ទៀតពីព្រះខ័នរាជស្វាយរៀង

ក្លិបសូលទីអង្គរ បានឈានដល់ការចុះកិច្ចសន្យាផ្លូវការក្នុងការនាំយកខ្សែការពារ លី សារ័ត្ន ដែលទើបតែចែកផ្លូវគ្នាជាមួយក្លិបព្រះខ័នរាជស្វាយរៀង កាលពីដំណាច់រដូវកាល២០១៨នេះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ មានបទពិសោធន៍ច្រើន ពិសេសជាប់ជម្រើសជាតិតាំងពី U13(2007), U15(2009), U16(2009)។ រូបគេត្រូវបានតម្លើងពីយុវជនថ្នាលក្លិបព្រះខ័នរាជមកកាន់ក្រុមធំនាកាលពីរដូវកាល២០១៨កន្លងទៅ។ ប៉ុន្តែយ៉ាងណាក្រោយបញ្ចប់លីគ ក្លិបជើងឯកពានសម្តេចឆ្នាំ២០១៧បានប្រកាសចែកផ្លូវគ្នាជាមួយគេតែម្តង។
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628