ពត៌មានថ្មីៗ

Lampard បញ្ចាក់ពីពេលវេលាដែល Hudson-Odoi ចូលទីលានជាមួយឈុតធំវិញ

លោក Frank Lampard អ្នកចាត់ការទូទៅតោខៀវ Chelsea បានបញ្ជាក់ច្បាស់ៗ ពីដំណឹងរបស់ខ្សែប្រយុទ្ធកូនក្រុមវ័យក្មេងរបស់ខ្លួននោះគឺ Callum Hudson-Odoi ដោយត្រៀមខ្លួនបញ្ចេញសមត្ថភាពនាការប្រកួតពានរង្វាន់ Carabao Cup នាសប្តាហ៍ក្រោយនេះ។ គួរឲ្យដឹងថា កីឡាករវ័យ១៨ឆ្នាំរូបនេះបានអវត្តមានពីទីលានយូរមកហើយ បន្ទាប់ពីរងរបួសប៉ុន្តែកាលពីសប្តាហ៍មុននេះបានបង្ហាញខ្លួនសារជាថ្មីជាមួយក្រុម Chelsea U23 ក្រោយការចូលទីលានហ្វឹកហាត់អស់រយៈពេល៣សប្តាហ៍មកហើយនោះ។ ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធកើតឆ្នាំ២០០០ រូបនេះ លោក Frank Lampard បានថ្លែងឲ្យដឹងថា៖ ៉ ខ្ញុំបាននិយាយជាមួយគេ (Odoi) រួចរាល់។ ខ្ញុំគិតថាគេមិននៅឆ្ងាយពីទីលានទៀតនោះទេ។ តែពួកយើងត្រូវតាមដានរូបគេឲ្យបានម៉ត់ចត់ព្រោះទើបជាស្បើយពីរបួស។ ខ្ញុំនឹងហៅរូបគេមកហ្វឹកហាត់ជាមួយក្រុមត្រៀមមុន២សប្តាហ៍ ខណៈ...

Mourinho បញ្ចេញទស្សនៈដែល Sanchez ធ្វើមិនបានល្អពេលនៅ Man Utd

កត្តាផ្លូវចិត្ត ជាមូលហេតុចម្បងធ្វើឲ្យ Alexis Sanchez ធ្វើពុំសូវបានល្អពេលស្នាក់នៅ Manchester United នេះជាមតិលើកឡើងរបស់អតីតអ្នកចាត់ការទូទៅក្លឹបមួយនេះពោលគឺលោក Jose Mourinho ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Daily Mail បុរសសញ្ជាតិព័រទុយហ្គាល់ខាងលើបានឲ្យដឹងថា៖ ៉ Sanchez... ខ្ញុំមានអារម្មណ៍ថារូបគេមិនសប្បាយចិត្តនោះទេពេលនៅ Manchester United ។ ហើយខ្ញុំបានគិតថា ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងការងារអ្នកនោះទេ ពេលបញ្ចេញសមត្ថភាពក៏មិនបានល្អដូចគ្នា។ នេះអាចប្រហែលមកពីកំហុសខ្ញុំក៏ថាបាន។ ក្នុងនាមជាអ្នកចាត់ការទូទៅ ពេលខ្លះយើងអាចបញ្ចុះបញ្ចូលឲ្យកីឡាករម្នាក់ បញ្ចេញអស់ពីសមត្ថភាពរបស់គេ និងពេលខ្លះយើងក៏បរាជ័យដូចគ្នា។ តែយ៉ាងណា!...

Tammy Abraham ថាពុំទាន់គិតរឿង ផ្លាស់ជម្រើសជាតិទេ គ្រាន់តែចង់ជួយ Chelsea ជាមុនសិន

ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham បច្ចុប្បន្នជាកីឡាករជម្រើសជាតិអង់គ្លេស ប៉ុន្តែក៏មានលទ្ធភាពក្នុងការផ្លាស់ទៅជម្រើសជាតិប្រទេសកំណើតម្តាយឪពុកគេ ពោលគឺនីហ្សេរីយ៉ា បានផងដែរ។ សួរពាក់ព័ន្ធនឹងការជ្រើសរើសជម្រើសជាតិសម្រាប់រូបគេនាពេលអនាគត កីឡាករវ័យ២១ឆ្នាំទើបរកបាន៣គ្រាប់ ក្នុងការប្រកួតចុងក្រោយឲ្យ Chelsea បាននិយាយថា៖ ៉ ជាការពិត! ខ្ញុំពិតជាបានលឺពីរឿងនេះដូចគ្នា។ តែសម្រាប់ខ្ញុំ មិនបានផ្តោតលើបញ្ហានេះទេ។ ខ្ញុំគ្រាន់តែគិតថា ដល់ពេលវេលាមកដល់ គង់តែមកដល់នោះទេ។ បច្ចុប្បន្នខ្ញុំគ្រាន់តែផ្តោតលើការលេឲ្យបានល្អជាមួយ Chelsea ។  ៉  បញ្ជាក់ថា Tammy Abraham គឺមានម្តាយឪពុក ជាជនជាតិនីហ្សេរីយ៉ា ខណៈរូបគេបានកើតនៅចក្រភពអង់គ្លេស ហើយក៏ធ្លាប់លេងឲ្យជម្រើសជាតិអង់គ្លេសតាំងពីឈុត U18...

ក្លឹបមកពីព្រុយណេ ឈ្នះជើងឯកលីគកំពូលសិង្ហបុរី ក្នុងរដូវកាល២០១៩ នេះ

ក្លឹបបេក្ខភាពពីប្រទេសព្រុយណេ Brunei DPMM FC បានក្លាយជាជើងឯកនៃក្របខណ្ឌ Singapore Premier League សម្រាប់រដូវកាល២០១៩នេះ។ ការក្លាយជាជើងឯកនេះ បើទោះបីជាការប្រកួតក្នុងសប្តាហ៍នេះពុំទាន់បានប្រកួតក្តី ប៉ុន្តែក្លឹបជើងឯករង Hougang United បានប្រកួតបញ្ចប់ត្រឹមលទ្ធផល ៤ស្មើរទល់ក្លឹប Geylang International នាមុននេះ​បន្តិច។ ត្រឹម២២ប្រកួតកន្លងមក Brunei DPMM FC រកជ័យជម្នះបាន១៤លើក ស្មើរ៥លើក និងចាញ់តែ៣លើកប៉ុណ្ណោះ...

សៀង ចន្ធា និង​ អ៊ាន ពិសី​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម Vengalta Sendai U18 ឈ្នះ Sendai University ៤​ទល់​២

កីឡាករ​របស់​សាលាបាល់​ទាត់​បាទី ពោល​គឺ សៀង ចន្ធា និង​ អ៊ាន ពិសី​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម Vengalta Sendai U18 ឈ្នះ Sendai University ៤​ទល់​២ក្នុង​ការ​ប្រកួត​មិត្តភាពមួយ ខណៈ​ដែល​ពួក​គែ​ទៅ​ចូល​រួម​ហ្វឹកហាត់យក​បទពិសោធន៍​ពី​ក្លិប​ខាង​លើ​នេះ។ តាម​ប្រភព​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា កីឡាករ​ទាំង​បី​នាក់​នេះ​ សៀង ចន្ថា អ៊ាន ពិសី និង​អ្នក​ចាំ​ទី ចន្ធា រីទ្ធី​សុទ្ធតែ​បាន​លេង​ទាំងអស់។ពួកគេ​ទាំង​បី​ព្រម​ទាំង​គ្រូ​បង្វឹក​លោក សាប៊ូន...

Shan United លើក​ពាន Myanmar National League រដូវកាល​២០១៩

ក្រុម Shan United បាន​គ្រងជើង​ឯក​លីគ​កំពូល​មីយ៉ាន់ម៉ាជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​បន្ទាប់​ពី​បញ្ចប់ការ​ប្រកួត​ក្នុង​លីគ​យក​ឈ្នះ​ក្រុម Rakhine United ក្នុង​លទ្ធផល​៤​ទល់​១​នៅ​ថ្ងៃអាទិត្យ​នេះ។ https://www.facebook.com/theMPTMNL/photos/a.179599648803153/2332268430202920/?type=3&__xts__%5B0%5D=68.ARDsd9Ulztigi661D-Wn587S3apGQ-Ip0DSqr-nKw7dGKedzd8YUQKde2S54Y2vIerzNuqZ7Atz2EpsNNylc02-kfzNq_CCduu4RcwYYvk2vaqUfZQCGZyqbleXZ9e8WIfNcBNiHlgKaTjtwXwyLq8mfYB9pNXpsdlbkFI16PuVu0oQX6V4aj4FbeZ_jk9_iFlwUHC94IwLShJvA7BAfrDNv6QbiO30iWyKvOeOePy5aqIeqBy_L8NbeIzdDfuVfbU0JTdFUJztFjWOSZtpgAOBq0Cb0O6zcWnbSEbEgzMIMN_Lmzh-jBO0Ry6ZJc4_6NjbL-7yOxYLa3CBxz_NuurJZ8A&__tn__=-R ជាមួយ​នឹង​ជ័យជម្នះ​នេះ Shan អាច​គ្រង់ជើង​ឯក​ដោយ​លើស​ពិន្ទុ​ក្រុម Ayeyawady ២​ពិន្ទុ​ដែល​ក្រុម​មួយ​នេះ​បាន​ប្រកួត​ឈ្នះ​Sagaing United ៦​ទល់​០។ ទន្ទឹម​នឹង​នេះ! ក្រុម​ជើង​ឯក​រដូវ​កាល​មុន Yangon United បញ្ចប់​ចំណាត់​ថ្នាក់លេខ​៣​​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Magwe ៥ទល់​១។ ក្រុម​ដទៃ​ទៀត! Yadanarbon ឈ្នះ Chinland ៦​ទល់​២, Zwekapin...

Beckham បញ្ចុះបញ្ចូល Messi ឲ្យផ្ទេរទៅកាន់ក្លឹបរបស់ខ្លួននៅឯសហរដ្ឋអាមេរិក

អតីតវីរៈបុរសបាល់ទាត់អង់គ្លេស David Beckham ដែលជាម្ចាស់ភាគហ៊ុនក្លឹបថ្មីនៅលីគកំពូលសហរដ្ឋអាមេរិក Inter Miami ចង់បានកំពូលខ្សែប្រយុទ្ធ Lionel Messi ទៅចូលរួម។ គួរឲ្យដឹងថាក្លឹប Inter Miami ដែលទើបបង្កើតឡើងនេះ ទទួលបានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងលីគកំពូលសហរដ្ឋអាមេរិក នារដូវកាល២០២០ ខាងមុខ ពោលគឺដំណើរការប្រកួតចាប់ពីខែមីនា ឆ្នាំក្រោយនេះតទៅហើយ ខណៈក្លឹបដែលមានមូលដ្ឋាននៅរដ្ឋ Florida នេះក៏បានត្រៀមខ្លួនគួរឲ្យកត់សម្គាល់។ ហើយយោងតាមប្រភពពី The Sun លោក David Beckham បានបញ្ចូនភ្នាក់ងារលោក...

Chelsea ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Odoi បញ្ចប់មន្ទិលសង្ស័យរបស់ Bayern Munich

របាយការចុងក្រោយ ឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងរៀបចំសំណើកិច្ចសន្យាថ្មីដល់កីឡាករ Callum Hudson-Odoi ដើម្បីបញ្ចប់ការសង្ស័យនឹងផ្ទេរទៅកាន់ FC Bayern Munich នារដូវកាលដោះដូរកីឡាករនាពេលខាងមុខ។ ក្រោយពីការបង្ហាញខ្លួន បន្ទាប់ពីរបួសរយៈពេលយូរមកវិញក្នុងឈុតយុវជន Chelsea ពេលនេះ បើយោងតាមប្រភពពី The Sun បានចេញផ្សាយថា ក្លឹបម្ចាស់កីឡដ្ឋាន Stamford Bridge នេះកំពុងរៀបចំសំណើថ្មីដល់យុវជនវ័យ១៨ឆ្នាំរូបនេះ ដោយគ្រោងតម្លើងប្រាក់ឈ្នួលពលកម្មឲ្យលើស ១០មុឺនផោនក្នុងសប្តាហ៍ថែមទៀត។ រំលឹកឡើងវិញថា ចាប់តាំងពីឆ្នាំមុនមកម្ល៉េះក្លឹបយក្សអាល្លឺម៉ង់ FC...

ចាញ់ចាបលឿង Norwich យប់​មិញ Pep ឆ្លៀតនិយាយដាក់Liverpool ថា​ អបអរសាទរ អ្នកនឹងក្លាយជាក្រុមជើងឯក

គ្រូ​បង្វឹក​ក្រុម Manchester City លោក Pep Guardiola ហាក់​មិន​មាន​បញ្ហាបារម្ភ​អំពី​ក្រុម​របស់​លោក​បាន​រងបរាជ័យយ៉ាងភ្ញាក់ផ្អើល ​ក្រោម​ថ្វី​ជើង​ក្រុម​ឡើង​ឡើង​ពី​លីគ​ទី​២ Norwich City កាល​ពី​យប់​មិញ​នោះ​ទេ។ ក្រុម​ការពារដំណែង​ជើង​ឯក​បាន​រងបរាជ័យ​ក្រោម​ជើង​ចាបលឿង ៣​ទល់​២នៅ​កីឡដ្ឋាន Carrow Road ខណៈ​គ្រាប់​ជ័យជម្នះ​នេះ​រក​បាន​នៅ​នាទី​បន្ថែម​មាន​របួសទៅ​ហើយ។ ទោះ​បី​ជា​ចាញ់​យ៉ាង​ណាក្ដី! Guardiola ជឿ​ថា​ក្រុម​របស់​លោក​នៅ​តែ​ជា​ក្រុម​ដែល​នឹង​ប្រជែងពានហើយ​អាច​រក្សា​ដំណែង​ជើង​ឯក​បាន​ដដែរល។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖" ៥​ពិន្ទុ(តាម​ពី​ក្រោយ​ Liverpool)គឺ​៥​ពិន្ទុ​ប៉ុន្តែ​យើង​នៅ​ក្នុង​ខែ​កញ្ញានៅ​ឡើយតើ"។ "តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើបន្ត? ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​វា​ស្ថិត​ក្នុងខែកញ្ញានៅ​ឡើយ ហើយ​អបអរសាទរក្រុម​ Liverpool ផង!...

ដើមរដូវកាលនេះ លីគកំពូលទាំង៥នៅអឺរ៉ុប ចំណាយទិញកីឡាករសរុប ៥ពាន់លានផោន

ក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល២០១៩/២០២០ នេះលីគកំពូលល្បីល្បាញទាំង៥នៅតំបន់អឺរ៉ុប បានចំណាយលុយទិញកីឡាករចូលសរុប៥ពាន់លានផោន ដែលនេះគឺជាចំនួនបំបែកកំណត់ត្រាទៀតហើយ។ បើធ្វើការប្រៀបធៀបនឹងដើមរដូវកាល២០១៨/២០១៩ ការចំណាយជាង៥ពាន់លានផោន នេះគឺមានការកើនឡើងដល់ទៅជាង៨០០លានផោនឯណោះ ខណៈនេះគឺជាចំនួនកំណត់ត្រានៃការចាយវាយរបស់ក្លឹបតំបន់អឺរ៉ុបកាន់ត់ែកើនឡើងពីមួយរដូវកាលទៅមួយរដូវកាល។ ខាងក្រោមនេះជាស្ថិតិតាមលេខរៀងនៃការចំណាយទិញកីឡាករចូលរបស់លីគកំពូលទាំង៥៖ ៥. លីគកំពូលបារាំង (Ligue 1) - ៦០៥លានផោន - កីឡាករតម្លៃខ្លួនថ្លៃបំផុត Wissam Ben Yedder - ៣៦លានផោន ៤.លីគកំពូលអាល្លឺម៉ង់ (Budesliga) - ៦៧០លានផោន - កីឡាករតម្លៃខ្លួនថ្លៃបំផុត Lucas Hernandez...

ខ្សែប្រយុទ្ធអ៊ីស្រាអែលម្នាក់​ស៊ុត​បញ្ចូល​ទី​ប្រើក្បាច់​ពិសេសកក្រើកលីគ​កំពូល​ចិន(វីដេអូ)

ខ្សែប្រយុទ្ធរូបនេះប្រហែល​ជា​មិន​សូវ​មានអ្នក​ស្គាល់​នោះ​ទេ​ប៉ុន្តែ​គាត់​គឺ​ជា​ម៉ាស៊ី​រក​គ្រាប់​បាល់​ម្នាក់​ក្នុង លីគ​កំពូល​ចិន Chinese Super League​ឈ្មោះ Eran Zahavi ។ ខ្សែប្រយុទ្ធរូបនេះធ្លាប់​បង្ហាញខ្លួន​បាន​១២០​ប្រកួត​ឲ្យ​ក្លិប​ជើង​ឯកអ៊ីស្រាអែល Maccabi Tel Aviv ១២០​ប្រកួត​រក​បាន​៩៨​គ្រាប់ហើយ​ពេល​នេះ​គាត់​ផ្ទេរ​មក​លេង​នៅ​ក្លិប Guangzhou R&F បាន​៩២​ប្រកួត​តែ​អ្វី​ដែល​មិន​នឹក​ស្មាន​នោះ​គាត់​នៅ​តែ​រក​បាន​គ្រាប់​បាល់​ស្ថិត​ក្នុង​អត្រា​កម្រិត​ខ្ពស់​៨៣​គ្រាប់ហើយ។ ក្នុង​ចំណោម​៨៣​គ្រាប់​ក្នុង​លីគ​កំពូល​ចិន កីឡាករ​ម្នាក់​នេះបាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ទល់​នឹង​ក្រុម Tianjin Tianhai ដែល​គេគិត​ថា​ជា​គ្រាប់​បាល់​ល្អបំផុត​ក្នុង​អាជីពរបស់​គេ។ ពិបាក​និយាយ​ថាវា​ល្អប៉ុណ្ណា សូម​មើល​វីដេអូ​ខាងក្រោម៖ https://twitter.com/ESPNFC/status/1172883759974236160?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1172883759974236160&ref_url=https%3A%2F%2Fonefootball.com%2Fcms%2Fen%2F27201485

ប្រធានក្លឹប Barcelona បញ្ជាក់ច្បាស់ៗថា គ្មានគម្រោងទិញ Neymar មកវិញខែមករា ខាងមុខទេ

ក្រោយដំណឹងលេចលឺមិនដាច់ មួយរយៈកាលមុននេះពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់ Neymar Jr កាន់ក្លឹប FC Barcelona ពេលនេះប្រមុខក្លឹបអេស្ប៉ាញនេះចេញមុខអះអាងបញ្ជាក់ឲ្យច្បាស់លាស់ហើយ។ គួរឲ្យដឹងថា កាលពីដើមរដូវកាល ក៏មានដំណឹងថា FC Barcelona ពិតជាមានចរចារជាមួយកីឡាករជម្រើសជាតិប្រេស៊ីលខាងលើប្រាកដមែន ប៉ុន្តែដំណើរការនៃការផ្ទេរត្រឡប់មកវិញមិនជោគជ័យនោះទេ ជាពិសេសលើបញ្ហាតម្លៃខ្លួននៃការផ្ទេរ។ ដោយសារបែបនេះក៏ត្រូវបានខាងអ្នកសារព័ត៌មានបង្ហាញមន្ទិលសង្ស័យ ថាការផ្ទេរនេះអាចនឹងកើតឡើងសារជាថ្មីនៅអំឡុងរដូវកាលដោះដូរខែមករា ឆ្នាំ២០២០ ខាងមុខនេះ ប៉ុន្តែឆ្លើយតបនឹងសំនួរនេះលោក Josep Maria Bartomeu ដែលជាប្រធានក្លឹបយក្សអេស្ប៉ាញនេះ បានថ្លែងឲ្យដឹងថា គឺមិនអាចកើតឡើងនោះទេ ព្រោះត្រូវចំណាយច្រើន ខណៈទាំងនេះគឺហួសពីផែនការចំណាយរបស់ក្លឹបប្រចាំឆ្នាំ៕

កម្ពុជា U16 ចេញបញ្ជីឈ្មោះ២៣ត្រៀមប្រកួតជម្រុះ AFC U16 2020 ក្នុងពូល J

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករវ័យក្រោម១៦ឆ្នាំ ២៣នាក់ចុងក្រោយដើម្បីហ្វឹកហាត់ និងហោះហើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមយុទ្ធនាការជម្រុះទៅកាន់ AFC U16 Championship ២០២០។ គួរឲ្យដឹងថា កម្ពុជាយើងស្ថិតនៅក្នុងពូល J រួមជាមួយ ម្ចាស់ផ្ទះវគ្គជម្រុះពូលនេះ ឡាវ ម៉ាឡេស៊ី និងជប៉ុន ខណៈការប្រកួតដំបូងនឹងចាប់ពីថ្ងៃទី១៨ ខាងមុខនេះ៕ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៣នាក់៖

Drogba ទម្លាយឲ្យដឹងថា Chelsea ធ្លាប់ទាក់ទងចង់ឲ្យលោកដឹកនាំក្លឹប មុនឲ្យឳកាស Lampard

អតីតខ្សែប្រយុទ្ធឆ្នើម Didier Drogba បានបង្ហើបឲ្យដឹងថា រូបគាត់ធ្លាប់ត្រូវបានអតីតក្លឹបខ្លួន Chelsea ទាក់ទងឲ្យទៅធ្វើជាអ្នកចាត់ការទូទៅ ប៉ុន្តែរូបលោកបានបដិសេធ។ បុរសវ័យ៤១ឆ្នាំខាងលើ បានទម្លាយឲ្យដឹងថា ការទាក់ទងពីខាងក្លឹប Chelsea គឺធ្វើឡើងតាំងពីមុនក្លឹបបានផ្តល់តំណែងឲ្យលោក Frank Lampard ទៅទៀត ប៉ុន្តែរូបលោកបានបដិសេធនេះព្រោះចង់នៅជួយអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសកំណើតខ្លួនវិញ។ បុរសធ្លាប់ជួយឲ្យម្ចាស់កីឡដ្ឋាន Stamford Bridge លើកពាន Premier League ៤សម័យកាលខាងលើ បាននិយាយថា៖ ៉ Chelsea ពិតជាបានផ្តល់ឳកាសឲ្យខ្ញុំត្រឡប់ទៅវិញសារជាថ្មី ក្នុងនាមជាគ្រូបង្វឹក ឬអ្នកចាត់ការទូទៅ។ តែការចាប់ផ្តើមជាគ្រូបង្វឹក...

Hanoi FC ត្រូវសហព័ន្ធបាល់ទាត់វៀតណាម ពិន័យ៣៧០០ដុល្លារ និងមិនឲ្យធ្វើម្ចាស់ផ្ទះ២ប្រកួត

ប្រិយមិត្តបានដឹងមកហើយ ប៉ុន្មានថ្ងៃមុននេះ ករណីដុចកាំជ្រួចអបអរក្នុងកីឡដ្ឋានរបស់ក្លឹប Hanoi FC រហូតបានធ្វើឲ្យជួបឧបទ្ទវហេតុឆេះកន្លែងអ្នកគាំទ្រអង្គុយទស្សនា ព្រមទាំងបានធ្វើឲ្យមានអ្នករបួសថែមទៀត។ ករណីខាងលើនេះ បានកើតឡើងក្នុងជំនួបរវាងម្ចាស់ផ្ទះ Hanoi FC ស្វាគមន៍ Nam Dinh FC ក្នុងការប្រកួតប្រចាំសប្តាហ៍នៃលីគកំពូលវៀតណាម។ រឿងហេតុបានកើតឡើងអំឡុងវគ្គទី២ ដែលកាំជ្រួចរបស់អ្នកគាំទ្របាញ់ចេញទៅជាអណ្តាតភ្លើង ហើយខ្ទៀតទៅផ្ទុះនៅលើកៅអីអ្នកគាំទ្រអង្គុយជាច្រើនកន្លែង និងជាពិសេសធ្វើឲ្យនារីម្នាក់ឈ្មោះ To Huyen Anh រងរបួសឆេះភ្លៅពេញជើងខាងឆ្វេងទាំងមូល (គ្រោះថ្នាក់ធ្ងន់ជាងគេ) ។ ក្រោយហេតុការខាងលើនេះបានបញ្ចប់ ពេលនេះសហព័ន្ធកីឡាបាល់ទាត់វៀតណាម...

Mourinho ទាយក្រុមប្រជែងជើងឯក និងក្រុម Top6 រដូវកាលនេះនៅ Premier League

អតីតអ្នកចាត់ការល្បីឈ្មោះ Jose Mourinho បានព្យាករណ៍ក្លឹបដែលអាចប្រជែងតំណែងជើងឯក និងសមាសភាពក្លឹបដែលអាចប្រជែងយកកៅអីក្រុមខ្លាំងកំពូលទាំង៦ នៅក្របខណ្ឌ Premier League នារដូវកាលនេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ បុរសសញ្ជាតិព័រទុយហ្គាល់ ធ្លាប់ដឹកនាំ Chelsea និង Manchester United រូបនេះបាននិយាយថា៖ ៉ ខ្ញុំគិតថា Manchester City និង Liverpool នឹងប្រជែងគ្នាខ្លាំងដើម្បីដណ្តើមតំណែងជើងឯក ខណៈ Tottenham Hotspur អាចនឹងឈរលេខរៀងទី៣។...

Hazard និង Courtois ប្រាប់ Zidane ឲ្យបង្វែរការចាប់អារម្មណ៍ពី Pogba មកមើល Kante វិញ

អ្នកចាំទី Thibaut Courtois និងខ្សែបម្រើប្រយុទ្ធ Eden Hazard បានប្រាប់ទៅលោក Zinedine Zidane ឲ្យបង្វែរការចាប់អារម្មណ៍ចំពោះខ្សែបម្រើ Paul Pogba មកចាប់អារម្មណ៍លើអតីតមិត្តរួមក្រុមពួកគេនៅ Chelsea នោះគឺ N'Golo Kante វិញ។ ដើមរដូវកាលមកនេះ Real Madrid បានចំណាយលុយជាង៣០០លានផោន ក្នុងការផ្ទេរកីឡាករចូលមានដូចជា Eden Hazard, Luka Jovic, Eder Militao និង Ferland Mendy ប៉ុន្តែការចំណាយច្រើនបែបនេះ ហាក់នៅតែពុំទាន់អាចស្តារស្ថានភាពក្រុមឲ្យប្រសើរឡើងវិញនោះទេ ខណៈការប្រកួត៣លើកដំបូងក្នុងនោះបានត្រឹមស្មើរ២លើក ឈ្នះ១លើក និងពុំបានរក្សាសំណាញ់ទីកុំឲ្យរបូតគ្រាប់បាល់ចូលនោះទេ។ និយាយពីអ្នកចាត់ការទូទៅលោក Zinedine...

មិន​ទាន់ Fit គ្រប់​គ្រាន់តែ អ៊ុ សេរីរ័ត្នសម្លឹង​រក​កៅអី​ជម្រើស​ដំបូងរបស់​ខ្លួន​វិញ​នៅ​ការពារ​ជាតិ

អ្នក​ចាំ​ទី​ក្លិប​ក្រសួងការពាជាតិ អ៊ុំ សេរីរ័ត្ន​ កំពុង​តែ​សម្លឹង​រក​កៅអី​ជម្រើស​ដំបូង​របស់​ខ្លួនក្នុង​ជំនួប​ជាមួយវិសាខា​នៅ​ថ្ងៃ​ស្អែក​នេះប៉ុន្តែ​រូប​គេ​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​នោះ​ទេ ខណៈ​ដែល​របួស​ជា​សះស្បើយហើយ តែ​មិន​ទាន់​រឹងមាំ(Fit)គ្រប់​គ្រាន់​នៅ​ឡើយ។ ក្រុមក្រសួងការពារជាតិ​នឹង​ត្រូវ​ធ្វើ​ដំណើរទៅ​កាន់​កីឡដ្ឋាន​វិសាខា​ដើម្បី​សួរសុខទុក្ខក្រុមម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​សៅរ៍​ទី​ ១៤​ខែ​កញ្ញាឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​០០​នាទីល្ងាចក្នុង​សប្ដាហ៍​ទី​២២​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០១៩។ តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស៍ព្ទជាមួយភ្នាក់ងារសារព័ត៌មាន VEHA News, សេរីរ័ត្ន​និយាយបែប​នេះ៖ "សម្រាប់​របួស​របស់​ខ្ញុំ​ពេល​នេះ​មិន​ជា១០០%ទេ តែ​វា​អាច​ខ្ទង់៨០​%ទៅ​៩០%ប៉ុណ្ណោះ ​តែ​ខ្ញុំ​ជម្នះ​ខ្លួន​ឯង​ថា​នឹង​លេង​បើ​គ្រូ​ផ្ដល់ឱកាសឲ្យ ឬ​ក៏​បើ​អ្នក​ចាំ​ទី​ដទៃ​ទៀត​មិន​មានរបួស"។ "ពេល​នេះ​ខ្ញុំ​ជឿជាក់លើ​ខ្លួនឯង​ថា​អាច​លេង​បាន សាកល្បង​ដើម្បីឲ្យ​ដឹង​ថាតើ​ជើង​នេះ​អាច​លេងបាន​ប៉ុណ្ណា​។ ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​ជាមួយក្រុមបាន​គ្រប់​គ្រាន់​ដែរ។ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែកហ្នឹង គ្រូ​ផ្ដល់ឱកាសឲ្យ​ខ្ញុំ តែ​អត់​ទាន់​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​លេង​ឬ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះវា​អាច​ប្រថុយពេក។...

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃជំរុញឲ្យ​ក្លិប​ក្នុងលីគ​របស់​ខ្លួនផ្ដល់ឱកាសឲ្យ​កីឡាករក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ពិសេសខ្សែប្រយុទ្ធ

គ្រូបង្វឹក​ក្រុមជម្រើស​ជាតិ​ថៃ​លោក Akira Nishino បាន​ស្នើ​ឲ្យ​ក្លិប​ក្នុង​ស្រុកផ្ដល់ឱកាស​ដល់​កីឡាករ​សញ្ជាតិ​ថៃពិសេស​ខ្សែ​ប្រយុទ្ធលេង​បាន​ឲ្យ​ច្រើន។ មួយរយៈ​កាលចុងក្រោយ​នេះ! ក្រុមដំរី​ចម្បាំង​ថៃ​មាន​បញ្ហា​ក្នុង​ស្វែងរក​គ្រាប់​បាល់​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធជើង​ចាស់ Teerasil Dangda និង​មិត្តរួម​ក្រុម SCG Muang Thong United កីឡាករ  Adisak Kraisorn អវត្តមាន​ពី​ក្រុមជម្រើស​ជាតិ​ក្នុង​វគ្គជម្រុះ ​2022 World Cup ២​ប្រកួតចុង​ក្រោយ​ដោយ​សារ​របួស។ ក្រុមជម្រើស​ជាតិ​បាន​ចាប់​ផ្ដើមការ​ប្រកួត​ជុំ​ទី​១​ជាមួយ​នឹង​លទ្ធផល​គ្មាន​គ្រាប់បាល់​ទល់​នឹង​វៀតណាម​កាល​ពី​សប្ដាហ៍​មុន។ គ្រាប់​បាល់​នៅ​តែ​ក្សត់រហូត​ដល់​ខ្សែ​បម្រើ Buriram United កីឡាករ...

អ្នកកាសែតស្រីវៀតណាម​ម្នាក់រលាកភ្លើងស្ទើរដល់ឆ្អឹងអំឡុង​ទស្សនា​ការ​ប្រកួត​ក្នុង​ V-League ដោយសារដុតកាំជ្រួចបញ្ចេញអណ្ដាតភ្លើង

នារី​ម្នាក់​បាន​រលាក​ភ្លើងស្ទើ​រតែដល់​ឆ្អឹង​ហើយ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យអំឡុង​ការ​ប្រកួត​រវាង​ក្រុម Hanoi FC និង​ក្រុម​ Nam Dinh ក្នុង​លីគ​កំពូល​វៀតណាម​កាល​ពី​ថ្ងៃពុធ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Hang Day Stadium របស់​ក្រុម Hanoi FC, កាំជ្រួច​ដែល​ផុត​ហើយ​បញ្ចេញអណ្ដាត​ភ្លើង​ត្រូវ​បាន​គប់​ចេញ​ពី​អ្នក​គាំទ្រ​ក្លិប Nam Dinh ជា​ច្រើនន​នាក់ ពីកន្លែង​អង្គុយ​ទស្សនាជួរ​ទី​២​ក្នុង​កីឡដ្ឋាននៅ​នាទី​៥៦​។ អណ្ដាតភ្លើង​នោះ​បាន​ហោះ​ទៅ​ត្រូវ​ជើងនារី​ម្នាក់​ដែលអង្គុយ​ទស្សនានៅជួរ​ទី​១(Stand A)ដែល​ជា​តំបន់​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះអង្គុយ។ កាំជ្រួចដែល​កំពុង​ឆេះនេះ​បាន​លោត​ទៅ​ត្រូវ​ជើង​មុន​នឹង​ឆាប​ឆេះ។ ជន​រង​គ្រោះឈ្មោះ To Huyen Anh...
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628