ពត៌មានថ្មីៗ

សម្ដី​ Messi៖គ្មានបញ្ហា! ខ្ញុំទទួល​ការ​អញ្ជើញនេះ តែយើងប្រហែល​ជា​មិន​មែន​ជាមិត្តនឹង​គ្នាទេ

Lionel Messi បាន​អះអាង​ថា គាត់​គ្មាន​បញ្ហាអ្វី​នោះ​ឡើយ​ជាមួយ Cristiano Ronaldo ហើយ​គាត់​គួរ​តែ​ទទួល​ការ​អញ្ជើញបាយ​ល្ងាច​ពី​គូ​ប្រជែងពាន​ដ៏​យូរអង្វែងម្នាក់​នេះ​នៅ​ថ្ងៃ​ណាមួយ។ អ្នក​ទាំង​ពីរបាន​ឆ្លង​កាត់និង​ជួប​គ្នា​ក្នុង​ពិធីចែក​ពាន​រង្វាន់ UEFA Men's Palyer of The Year for 2018/2019 ប៉ុន្តែ​ខ្សែ​ការពារ Liverpool កីឡាករ Virgil van Dijk ជា​អ្នក​ឈ្នះ។ ប្រធាន​ក្រុម Barcelona,...

Hazard និង ​James ជា​ពី​របួស​វិញ​តែ Real Madrid មិន​បាន​ធូរ​ចិត្ត​ចិត្ត​ព្រោះ​តែ​មូលហេតុ​នេះ

Real Madrid បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ​វ័យ​ចាស់ Luka Modrić រងរបួស​ភ្លៅបន្ទាប់​ពី​បំពេញ​ភារកិច្ចក្នុង​ជម្រើស​ជាតិ​ក្នុង​វគ្គ​ជម្រុះ​ Euro 2020 ហើយត្រឡប់​មកកាន់​ក្លិប​វិញ។ ស្ដេច​ស​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​កីឡាករទាំង​សំខាន់​និង​អត់​សូវសំខាន់​រងរបួស​ជា​ច្រើន​នាក់​ក្នុង​ដើម​រដូវ​កាល​នេះ​ដោយ​កីឡាករ​ឈុត​១១​នាក់​ដំបូង​មួយចំនួន​ខកខាន​ជួយក្លិប​ក្នុង​ការ​ប្រកួត​៣លើក​ដំបូងក្នុង​ពាន​លីគ​កំពូល​អេស្ប៉ាញ។ ហើយ​ពេល​នេះ​រឿង​ដ៏​សែន​ឈឺក្បាល​នោះ​គថា Modric បាន​បន្ថែម​កង្វល់​ជាមួយរបួស​ហើយ​ពេល​នេះ​ចុះ​ក្នុង​បញ្ជី​កីឡាករ​ដេក​ពេទ្យ​ព្យាបាលជាមួយកីឡាករ​ដទៃ​ទៀត។ ក្លិប​មិន​ទាន់​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​កីឡាករ​ជម្រើស​ជាតិ​ក្រូអាត​រូបនេះ​ត្រឡប់​មក​វិញ​នោះ​ទេ​ប៉ុន្តែ​របួស​នេះ​គេ​ដឹង​ថា មិន​អាច​នឹង​រឹង​មាំ​គ្រប់​គ្រាន់​សម្រាប់​ជំនួប​ជាមួយ Levante នៅ​ថ្ងៃសៅរ៍​ខាង​នេះ​នោះ​ឡើយ៕  

គ្រូជម្រើសជាតិអាស៊ី២រូប ត្រូវបានបណ្តេញចេញពីតំណែងក្នុងថ្ងៃនេះជាមួយគ្នា

គ្រូជម្រើសជាតិតំបន់អាស៊ីយើង២រូប ត្រូវបានសមាគមបាល់ទាត់ប្រចាំប្រទេសបណ្តេញចេញពីតំណែងដូចគ្នា ក្នុងថ្ងៃនេះជាមួយគ្នា ក្រោយពីធ្វើពុំសូវបានល្អក្នុង២ប្រកួតចុងក្រោយមកនេះ ជាពិសេសក្នុងយុទ្ធនាការជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។ សមាគមបាល់ទាត់គុយវែត បានធ្វើការបណ្តេញលោក Romeo Jozak ជាគ្រូបង្គោលជម្រើសជាតិខ្លួន ដែលមានសញ្ជាតិក្រូអែត ក្រោយពីដឹកនាំប្រកួតចុងក្រោយចាញ់ជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល៣ទល់០ បើទោះបីជាប្រកួតទី១​ ធ្វើបានល្អដោយយកឈ្នះជម្រើសជាតិនេប៉ាល ក្នុងលទ្ធផល ៧ទល់០...

ក្រោយលុតកោះម៉ាឌីវ ៥-០ គ្រូជម្រើសជាតិចិនថា អត់ខ្វល់រឿងគ្រាប់ សំខាន់ត្រូវឆ្លងទៅជុំបន្ទាប់

ក្នុងការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិចិន ក្នុងយុទ្ធនាការជម្រុះទៅកាន់ FIFA World Cup ២០២២ ជុំទី២ បានលត់ម្ចាស់ផ្ទះកោះម៉ាឌីវ ដោយលទ្ធផល ៥ទល់់០ ។ ក្រោយយកឈ្នះក្នុងលទ្ធផលដាច់គ្រាប់នេះក៏ដោយក្តី លោក Marcello Lippi គ្រូបង្វឹកជម្រើសជាតិចិន បានលើកឡើងថា ក្រុមទាំងមូលត្រូវគិតពីលទ្ធផលក្នុងការធ្វើយ៉ាងណាដើម្បីឆ្លងទៅកាន់វគ្គបន្ទាប់។ បុរសអតីតគ្រូជម្រើសជាតិអ៊ីតាលី ខាងលើបានឲ្យដឹងថា៖ ៉ ខ្ញុំពិតជាសប្បាយចិត្តចំពោះលទ្ធផល ប៉ុន្តែ៣ពិន្ទុដំបូងនេះគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ក្នុងដំណើរការជម្រុះ World Cup នេះ។ វាគ្រាន់តែជាការប្រកួតដំបូងក្នុងពូលរបស់ពួកយើងតែប៉ុណ្ណោះ។ ដូច្នេះហើយ...

ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Beat 2019 ចំនួន ៣គ្រឿងគ្រាន់​តែ​ទិញសំបុត្រចូល​ទស្សនាពាន Hun Sen Cup ចាប់ពីវគ្គ៤ក្រុមតទៅ

សម្រាប់ការប្រកួតបាល់ទាត់ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩ ចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងមានលក់សំបុត្រសម្រាប់អ្នកគាំទ្រដែលចង់ចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ https://www.facebook.com/officialhunsencup2007/photos/a.583247205198472/1111317405724780/?type=3&theater ចំពោះតម្លៃសំបុត្រធម្មតា គឺ៣០០០រៀល និង៥០០០រៀលសម្រាប់វីអាយភី។រាល់ការទិញសំបុត្រ ទស្សនិក​ជន​​​នឹងមានឱកាសឈ្នះរង្វាន់ធំម៉ូតូម៉ាក Honda Beat 2019 ចំនួន ៣គ្រឿង និងរង្វាន់ជាច្រើនទៀតពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដោយគ្រាន់តែសន្សំសំបុត្រពីវគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ត​ទៅ ដើម្បីទុកចាប់រង្វាន់នៅថ្ងៃផ្ដាច់ព្រ័ត្រ។ កម្មវិធីចាប់រង្វាន់ដ៏ពិសេសនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រដែលខំចំណាយពេល និងថវិកាផ្ទាល់ខ្លួនចូលរួមទស្សនាការប្រកួតបាល់ទាត់ជាតិ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃពុធ...

Man Utd បង្វែររ៉ាដា​មក​អ្នក​ចាំ​ទី​២​រូប​ក្រោយ​អនាគត De Gea ស្រពិចស្រពិល

Manchester United ត្រូវបានគេ​រាយការណ៍ថា​កំពុង​រៀប​គម្រោងលើ​ករណី​ដ៏​ពិបាក​មួយ​ក្រោយ​មិន​ទាន់​ដឹង​ច្បាស់​ពី​អនាគតរបស់  David de Gea មិន​ដឹង​ថា​សម្រេច​ចិត្ត​ចាក​ចេញ​ឬ​បន្ត​នៅ​ជាមួយក្លិប។ កីឡាករ​លំដាប់ពិភពលោកសញ្ជាតិ​អេស្ប៉ាញត្រូវ​បាន​គេ​ជឿ​ថា​ស្ថិត​ក្នុងពាក់កណ្ដាល​ផ្លូវនៃ​ការ​ចុះនៃ​ការ​បន្ត​កុងត្រា​ថ្មី​ប៉ុន្តែ​ក៏​មាន​ព័ត៌មាន​អាច​នឹង​ចាក​ចេញ​ឆាប់​ៗនេះ​ផង​ដែរ។ អ្នក​គាំទ្រ​បិសាចក្រហម​ក៏​កំពុង​ជិត​អស់ឱកាស​នៃ​ការ​បន្ថ​ក្ដី​សង្ឃឹម​ថា​កីឡាករ​រូពនេះ​នឹង​បន្ត​នៅ​ហើយ​ពួក​គេ​កាន់​តែភ្ញាក់ផ្អើល​ដែល​គ្មាន​ការ​បញ្ជាក់ច្បាស់​លាស់​ពី​អនាគតរបស់​ De Gea។ កុងត្រា​បច្ចុប្បន្ន​របស់ De Gea នឹង​ផុត​កំណត់​នៅ​រដូវ​កាល​ក្រោយ​ហើយ​រូប​គេ​អាច​ពិភាក្សា​កុងត្រា​ជាមួយ​ក្លិប​បរទេស​នៅ​ខែ​មករា​ឆ្នាំ​២០២០ត​ទៅ។ ខណៈ​ដែលព័ត៌មានចចាម​អារ៉ាម ថា Juventus និង​​PSG បាន​តម្រង់​ជួរ​គ្នាចុះ​កុងត្រា​យក​ដោយ​មិន​ចំណាយ​លុយ​ បិសាចក្រហម​ត្រូវ​តែ​ប្រយ័ត្ន។ Atletico Madrid​ប្រហែល​ជា​មិន​ចង់​លក់ Jan Oblak នោះ​ទេ​បើ​គ្មាន​ការ​ដេញថ្លៃមួយសាកសម​ ពិសេស​ចាប់​តាំង​ពី​គាត់​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប។...

គ្រូ​បង្វឹក​អារ៉ាប់​រួមបន្ទោស​ទីលាន ​Bukit Jalil របស់​ម៉ាឡេស៊ី​ថា​ពិបាក​រក​គ្រាប់​បាល់ ហើយ​លេង​បាល់លឿនមិនកើត

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិអារ៉ាប់​រួម​លោក Bert van Marwijk បាន​បន្ទោស​ទៅ​លើ​ការ​លេង​លើ​ទីលានក្នុងកីឡដ្ឋាន Bukit Jalil National Stadium ក្នុង​ទីក្រុង​កូឡាឡាំពួរ ក្រោយ​ក្រុមរបស់​លោក​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​២​ទល់​១​លើ​ក្រុម​ម្ចាស់​ផ្ទះម៉ាឡេស៊ីក្នុងវគ្គ​ជម្រុះ 2022 FIFA World Cup Qualifiers។ អញ្ចឹង​ក៏​ដោយ! លោក Van Marwijk ដែល​ធ្លាប់​នាំ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ 2010 World Cup មាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​អំពី​លក្ខខណ្ឌនៃ​ទីលានក្នុង​កីឡដ្ឋាន​ក្នុង​រាជធានី​នៃ​ប្រទេស​ម៉ាឡេស៊ី​ទោះ​បី​ជា​កីឡដ្ឋាន​នេះ​ស្អាតជាងក្នុង​ចំណោម​កីឡដ្ឋា​បាល់​ទាត់​នៅ​អាស៊ី។ លោក​បាន​និយាយ​ក្រោយ​ការ​ប្រកួតចប់​កាល​ម្សិលមិញ​ថា៖" ជា​ដំបូង! ខ្ញុំ​ចង់​អរសាទរអ្នក​(ម៉ាឡេស៊ី)​ដែល​មាន​កីឡដ្ឋានដ៏​ស្អាត​មួយ!​ជាកីឡដ្ឋាន​ដែល​ស្អាតបំផុតមួយដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ក្នុង​ពិភពលោក។...

មកស្គាល់កីឡាករទិញចូលថ្លៃបំផុតនៅលីគកំពូលទាំង៥ក្នុងតំបន់អឺរ៉ុប នាដើមរដូវកាលនេះ

ក្នុងរដូវកាលដោះដូរកីឡាករប្រចាំរដូវកាលដើមរដូវកាល២០១៩/២០២០ នេះក្លឹបនៅលីគកំពូលអឺរ៉ុបល្បីទាំង៥ បានចំណាយលុយផ្ទេរកីឡាករសរុបប្រមាណជាង៥ពាន់លានផោន។ ខណៈក្នុងនោះ ក្របខណ្ឌ Premier League នៅតែជាក្របខណ្ឌចាយលុយច្រើនជាងគេបំផុតប្រមាណ ១​.៤១ពាន់លាន់។ ខណៈបើនិយាយពីតម្លៃខ្លួនកីឡាករដែលថ្លៃជាងគេបំផុត បើគិតតាមក្របខណ្ឌលីគកំពូលនីមួយៗ មានដូចជា៖ ៥. Wissam Ben Yedder - Ligue 1 មានតួនាទីជាខ្សែប្រយុទ្ធ ហើយបានផ្ទេរពីក្លឹបអេស្ប៉ាញ Sevilla មកចូលរួម AS Monaco ក្នុងតម្លៃខ្លួនផ្ទេរ ៤០លានផោន ជាមួយកិច្ចសន្យា៥រដូវកាល។...

មុនជួប Barcelona ក្លឹប Valencia បណ្តេញអ្នកចាត់ការទូទៅខ្លួន យកអតីតគ្រូអេស្ប៉ាញ U21 ជំនួសវិញ

ក្លឹបអេស្ប៉ាញ Valencia CF បានធ្វើការដកតំណែងអ្នកចាត់ការទូទៅក្លឹប ពោលគឺលោក Marcelino ចេញ នឹងបានតម្លើងជំនួសវិញដោយអតីតគ្រូបង្វឹកអេស្ប៉ាញ U21 លោក Albert Celades ។ អ្នកចាត់ការទូទៅលោក Marcelino ដែលទើបជួយឲ្យ Valencia CF លើកពានរង្វាន់ Copa del Rey នារដូវកាលមុន បានត្រូវបណ្តេញចេញពីតំណែង ខណៈទើបតែដឹកនាំបាន៣ប្រកួតក្នុងលីគ បានត្រឹមឈ្នះ១ ស្មើរ១ និងចាញ់១។ ចំណែកលោក Alert Celades នេះគឺជាលើកទី១ សម្រាប់រូបលោកដែលទទួលតំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹប ខណៈកាលពីរដូវកាលមុនរូបលោកបានត្រឹមជាគ្រូជំនួយនៅក្លឹប...

កីឡាករដើមកំណើតប្រេស៊ីល លេងឲ្យជម្រើសជាតិចិនលើកដំបូង រកបាន២គ្រាប់

ក្នុងការប្រកួតបើកឆាកនៃវគ្គជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ជុំទី២ ជម្រើសជាតិចិន បានយកឈ្នះលើជម្រើសជាតិម៉ាឌីវ យ៉ាងជោគជ័យក្នុងលទ្ធល៥ទល់០។ ជំនួបការពីថ្ងៃទី១០ កន្លងមកនេះ ក្នុងចំណោម៥គ្រាប់ដែលចិនរកបាន ក្នុងនោះក៏មានគ្រាប់បាល់របស់ខ្សែប្រយុទ្ធដែលមានដើមកំណើតជាជនជាតិប្រេស៊ីលសុទ្ធសាធ Elkeson ដែលបានត្រូវបញ្ចូលក្នុងជម្រើសជាតិចិនជាប្រវត្តិសាស្ត្រ ហើយត្រូវបានកែរឈ្មោះមកជា Ai Kesen វិញ។ កីឡាករវ័យ៣០ឆ្នាំរូបនេះរកបាន២គ្រាប់ ពោលគឺការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី៨៣ និងការរកគ្រាប់បាល់ចុងក្រោយនៅនាទី៩០+២ ខណៈនេះគឺជាការបង្ហាញខ្លួនលើកទី១របស់រូបគេប៉ុណ្ណោះ ឲ្យជម្រើសជាតិតំបន់អាស៊ីខាងកើតមួយនេះ៕

១០ប្រកួតចុងក្រោយ ក្នុងឆ្នាំ២០១៩ បារ៉ែន ទាត់ចូលគូប្រកួតបានត្រឹមតែ១គ្រាប់ៗ ប៉ុណ្ណោះ

ជម្រើសជាតិបារ៉ែន ក្នុងនាមជាភ្ញៀវទើបតែយកឈ្នះលើជម្រើសជាតិកម្ពុជាយើង ពីម្សិលមិញនេះដោយលទ្ធផល១ទល់០ ក្នុងការប្រកួតទី២ នៃដំណើរទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។ ជំនួបយកឈ្នះពីម្សិលមិញនេះ ក្រោមក្រសែភ្នែកទស្សនិកជនផ្ទាល់លើទីលាន ៥៥ ០០០នាក់ នាពហុកីឡដ្ឋានជាតិ បានបញ្ចប់ ក្នុងលទ្ធផល១ទល់០ ដោយរកគ្រាប់បាល់បានដោយកីឡាករ Kamil Al Aswad នានាទី៧៨ទៅហើយនោះ។ ការយកឈ្នះត្រឹម១គ្រាប់នេះ...

កម្ពុជាប្រហែលរក្សា​ចំណាត់​ថ្នាក់ FIFA ដដែល ខណៈ​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​ធ្លាក់​យ៉ាង​គំហុក

ការ​ប្រកួត​វគ្គ​ជម្រុះ 2022 FIFA World Cup ជុំ​ទី​២​តំបន់​អាស៊ី​ដែល​មានប្រទេស​ចំនួន​៤០ ក្នុង​នោះ​មាន​ប្រទេស​នៅ​អាស៊ាន​៨​ផង​នោះ បាន​បង្ហាញ​សកម្មភាំព​២​ប្រកួតដូចគ្នា​គិត​ចាប់​ពី​ថ្ងៃ​ទី​០៥​ដល់​ទី​១០ កញ្ញា​ហើយ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មាន​បម្រែបម្រួលចំណាត់​ថ្នាក់​ក្នុង​តារាង FIFA Ranking។ https://twitter.com/FootyRankings/status/1171603775540195328 ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! បើ​តាម​ប្រភព FootyRankings, គ្មាន​ប្រទេស​ណា​មួយ​ទទួល​បាន​ផល​ប៉ះ​ពាល់ច្រើន​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​ជម្រុះ 2022 FIFA World Cup និង​2023 AFC Asian Cup ជុំ​ទី​២​នេះ ជាង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍២​គឺ...

គ្រូ​បង្វឹកឥណ្ឌូនេស៊ី​បដិសេធ​​ចុះ​ចេញ​ពី​ដំណែងទោះ​បីដឹកនាំ​ចាញ់​២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ World Cup

លោក Simon McMenemy បាន​និយាយ​ថា គាត់​បាន​ប្រឹង​ប្រែង​យ៉ាង​ល្អបំផុត​ហើយ ក្នុងង​ការ​ដឹកនាំ​ហើយ​លោក​នឹង​មិនម​ចុះ​ចេញ​ពី​ដំណែង​តាម​ការ​ចង់​បាន​របស់​អ្ន​ក​គាំទ្រ​នោះ​ទេ។ McMenenmy បាន​អះអាង​ថា​ក្រុម​ដំរីចម្បាំង​ថៃ​គឺ​ជា​ក្រុម​បាល់​ទាត់​ដ៏​ខ្លាំង​មួយ​ហើយ​គាត់​ពិត​ជា​ខក​ចិត្ត​ដែល​ទទួល​បាន​លទ្ធផល​បែប​នេះ។និយាយ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ចប់​ការ​ប្រកួត​ដែល​ឥណ្ឌូនេស៊ី​ចាញ់​ថៃ​៣​ទល់​០​ថា៖ " ថៃ​គឺ​ក្រុម​ខ្លាំងជាមួយ​នឹង​កីឡាករ​លេង​នៅ​ក្នុង​លីគ​ថៃ​ដែល​មាន​សមត្ថភាពផ្លាស់ប្ដូរ​ការ​ប្រកួត។​យើង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ​ក្នុង​៤៥​នាទី​ដំបូង​ប៉ុន្តែ​ថៃបំផ្លាញ​ការ​គ្រប់​គ្រងរបស់​ច្រើន​ពេកក្នុង​វគ្គទី​២។​ខ្ញុំ​ពិត​ជា​ខកចិត្ត​និង​ពិបាក​ចិត្ត​ជាមួយ​និង​លទ្ធផល​ដែល​យើង​ទទួល​បាន"។ លើស​ពី​នេះ​គ្រូ​បង្វឹកសញ្ជាតិស្កុតឡែន​បាន​និយាយ​ថា​លោក​ប្រហែល​ជា​មិន​លាលែង​ពី​ដំណែង​ ក្រោយ​លទ្ធផល​ចាញ់​ថៃ​៣​ទល់​០​នេះ​ឡើយ។ លទ្ធផល​មិន​ល្អ​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​ការ​រិះគន់​ពី​អ្នក​គាំទ្រយ៉ាង​ខ្លាំង ខណៈ​ដែល​មួយចំនួន​ធំ​ចង់​ឲ្យ​លោក​ចុះ​ចេញពី​ដំណែង។ អញ្ចឹង​ក៏​ដោយ! គ្រូ​បង្វឹក​រូបនេះបាន​និយាយ​ថា​លោក​សម្រប​តាម​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធកីឡាបាល់ទាត់​ឥណ្ឌូនេស៊ី។ "អ្នក​គាំទ្រ​បាន​ស្រែកចំអក​ហើយ​ស្នើ​ឲ្យ​ខ្ញុំ​លាលែង​ពីដំណែង។​ខ្ញុំ​បាន​ព្យាយាម​អស់លទ្ធភាព​ហើយ។ ប្រសិន​បើ​ PSSI ស្នើឲ្យ​ខ្ញុំ​ចាក​ចេញ​ខ្ញុំ​នឹង​ធ្វើ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! វា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ដែលមាន​អ្នក​គាំទ្រជា​ច្រើន រិះគន់​ក្រុម​ជម្រើស​ជាតិ។​ថៃរីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាំង​ទ្វេដង។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​នឹង​ជំរុញទឹក​ចិត្ត​ក្រុម​ឥណ្ឌូនេស៊ី​ដោយ​ការ​ស្រែក​អប់​អរពួក​គេ"៕  

David Beckham កំពុង​អន្ទង Messi ទៅ​លេង​នៅ​ក្លិប Inter Miami របស់​ខ្លួន​នៅ​អាមេរិក

អតីតកីឡាករ​ល្បី David Beckham និង​ក្លិបបង្កើតថ្មី  Inter Miami បាន​ដាក់​គោលដៅ​ចុះ​កុងត្រា​យក Lionel Messi ពី​ Barcelona។ Messi មាន​វ័យ​៣២ឆ្នាំ​ទៅ​ហើយមាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ​ក្របខណ្ឌ MLS របស់​អាមេរិក​ហើយ​ក្លិប​Inter Miami កំពុង​រក​ផ្លូវ​ចចារជាមួយ Messi។ គេ​ឃើញ​ថា Messi ត្រូវ​បាន Bekham ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​តារា​ជួរមុខ​របស់ Barcelona រូបនេះ។ បើ​តាម​ប្រភព​​Catalunya...

កម្ពុជាប៉ះបារ៉ែន យប់មិញនេះមានអ្នកចូលទស្សនាផ្ទាល់ច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍

ការប្រកួតយប់មិញនេះបានបញ្ចប់ដោយលទ្ធផល កម្ពុជា ចាញ់ថ្វីជើងភ្ញៀវ បារ៉ែន ក្នុងលទ្ធផល១ទល់០ នៃវគ្គជម្រុះជុំទី២ ដំណើរឈានទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។ ក្នុងការប្រកួតនេះ បើយោងតាមការប្រកាសពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយើង មានអ្នកចូលរួមពេញពហុកីឡដ្ឋានតែម្តងពោលដោយផ្អែកលើសំបុត្រចូលរួមទស្សនាសរុប ៤៥ ០០០ នាក់។ បើគិតលើចំនួនអ្នកចូលរួមទស្សនាផ្ទាល់នេះ បានសបញ្ជាក់ថាការប្រកួតមួយនេះ គឺមានចំនួនអ្នកចូលរួមទស្សនាច្រើនជាងគេបំផុត...

កែវ សុសិលា៖ ពួកយើងចាញ់ គឺចាញ់ជាលក្ខណៈក្រុម មិនអាចបន្ទោសនរណាម្នាក់ឡើយ !

កាលពីយប់មិញនេះ ជម្រើសជាតិគោព្រៃកម្ពុជា បានចាញ់ក្រោមថ្វីជើង ជម្រើសជាតិបារ៉ែន ត្រឹមលទ្ធផល១ទល់០ ក្នុងការប្រកួតជម្រុះជុំទី២ នៃដំណើរឆ្ពោះទៅ FIFA World Cup Qatar ២០២២ និង AFC Asian Cup ២០២៣។ ការប្រកួតបានចាប់ផ្តើមនាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈក្នុងវគ្គទី១ បានត្រឹមបញ្ចប់ដោយលទ្ធផល០ទល់០ ប៉ុណ្ណោះ ប៉ុន្តែឈានចូលដល់វគ្គទី២ នៅនាទី៧៧ទៅហើយ ទើបខាងបារ៉ែន អាចរកគ្រាប់បាល់បាន១គ្រាប់ដោយកីឡាករ Kamil...

សរុបលទ្ធផលជម្រុះ World Cup សម្រាប់តំបន់អាស៊ីអាគ្នេយ៍

ការប្រកួតជម្រុះ FIFA World Cup Qatar ២០២២ និង AFC Asian Cup China ២០២៣ ជុំទី២ នៃតំបន់អាស៊ី បានឈានមកបញ្ចប់លទ្ធផលនៃការប្រកួតទី២ កាលពីយប់មិញនេះហើយ។ យ៉ាងណា! មកសង្កេតមើលជម្រើសជាតិនាតំបន់អាស៊ីអាគ្នេយ៍យើង ដែលមានសរុប៨ប្រទេសដែលបង្ហាញវត្តមានក្នុងជុំទី២ នេះ (លើកលែងតែ ឡាវ ទីម័រខាងកើត និងព្រុយណេ) ក៏បានបញ្ចេញសមត្ថភាពរួចរាល់កាលយប់មិញនេះដូចគ្នា។ គូដែលគួរចាប់អារម្មណ៍ជាងគេនោះគឺ...

Sergio Ramos ៖”Real Madrid តែងតែចំហទ្វារចោលស្វាគមកីឡាករអស្ចារ្យ​ដូច​ជា Pogba “

Sergio Ramosបាន​បញ្ជាក់​ថា​Real Madrid តែ​ងតែង​ចំហទ្វារ​ស្វាគមសម្រាប់​កីឡាករ​ដែល​អស្ចារ្យ​ដូច​ជា​ Pau Pogba …អី​ជា​ដើម។ Pogba ធ្លាប់​បាន​ទម្លាយ​ថា​រូប​គេ​ស្វែង​រក​ការ​ប្រកួត​ប្រជែងថ្មីកាល​ពី​ខែ​កក្កដា​ប៉ុន្តែ​ទោះបី​ជាព្យាយាម​អន្ទង​ស្ទើ​តែ​ពេញ​មួយ​រដូវ​កាល​ក៏ Real Madrid នៅ​តែ​មិន​អាច​ចំណាយ​លុយ​១៨០​លាន​អឺរ៉ូ​ដែល​​ Manchester United ចង់​បាន។ ស្ដេច​ស​អាច​នឹង​បង្វែរចំណាប់អារម្មណ៍​យក Paul Pogba នៅ​ឆ្នាំ​ក្រោយ​ហើយ​ប្រធាន​ក្រុម​ក្រុម​ Ramos គ្មានបញ្ហា​អ្វី​សោះ​ឡើយ​ពេល​និយាយ​ពី​ការ​កីឡាករ​បារាំង។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​និយាយ​ក្នុង​កាសែត Express Sport ថា៖ “...

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជាបង្ហាញភាព​វិជ្ជមាន​របស់​ក្រុមកម្ពុជាក្រោយឆ្លង​កាត់២​ប្រកួតក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Felix G. Dalmas បាន​និយាយ​ថា​ក្រុម​របស់​លោក លេង​ស៊ីចង្វាក់​គ្នា​ហើយ​បង្ហាញ​ទម្រង់​លេង​តាម​អ្វីដែលលោក​បាន​គ្រោង​ទុក​បើ​ទោះ​បី​ជា​លទ្ធផល​មិន​សមប្រកប​ក៏​ដោយ។ ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​រង​បរាជ័យយ៉ាង​ប្រផុតប្រផើយក្រុម​ថ្វី​ជើង​ម្ចាស់​ជើង​ឯក​ WAFF Championship 2019 បារ៉ែនក្នុង​លទ្ធផល​១​ទល់​០​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​៥៥០០០នាក់នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រុម​កម្ពុជា​បាន​បង្ហាញ​ទម្រង់​ដោយ​ភាព​ជឿជាក់ ការ​គ្រប់​គ្រង់​បាល់បាន​ល្អ តែ​យ៉ាង​ណា​ក្ដី​!​ពួក​គេ​ត្រូវ​របូត​បាល់​រៀប​ចំ(បាល់​ជ្រុង)​របស់​បារ៉ែន។ ឆ្លើយតប​ទៅ​នឹង​សំណួរអ្នក​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​ជ្រើស​ជាតិ​កម្ពុជា បាន​និយាយ​បែប​នេះ៖​យើង​ចំណុច​ល្អរបស់​ក្រុម​កម្ពុជាគឺលេង​ស៊ី​ចង្វាក់​គ្នា។​ចេះ​ជួយគ្នា​ពេល​បាត់​បាល់ ទោះ​បី​ជា​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ក៏​ដោយ ក៏​យើង​ដោយ​ភាំព​ក្លាហាន​និង​ឆន្ទៈមោះមុត"។ "ទោះ​បី​ជា​យើង​ត្រូវ​បាន​គេ​នាំ​មុខ​មុនមួយ​គ្រាប់​ក៏​ដោយ តែ​យើង​ឃើញ​ថាកីឡាកររបស់​យើង​លេង​តាម​របៀបរបស់​យើង​ដោយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង និង​ព្យាយាម​រក្សា​បាល់"។ បន្ថែម​ពី​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​បន្ថែម​ទៀត​ថា៖" ទោះ​បី​ជា​យើង​ទទល​បាន​លទ្ធផល​មិន​ល្អ​ក៏​ដោយ​ តែ​ការ​ប្រមូលផ្ដុំ​កីឡាករ​លើក​នេះ ពិត​ជា​អស្ចារ្យ​ ទាំង​ក្នុង​និង​ក្រៅ​ទីលាន។​ជា​ចុង​ក្រោយ​ពួក​យើង​ពិត​ជា​អរគុណដល់​ទឹក​ចិត្ត​អ្នក​គាំទ្រកម្ពុជា​ដែល​តែងតែង​មក​គាំទ្រ​ផ្ទាល់ និង​ទស្សនាការ​ប្រកួត​តាម​កញ្ចក់​ទូរទស្សន៍នៅ​គេហដ្ឋាន"៕   ​  

Keisuke Honda លើក​ទឹក​ចិត្ត​និង​ដាស់តឿន​កីឡាករយ៉ាង​ម៉េច​ខ្លះ​ក្រោយ​ប្រកួតចប់?

ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​ប្រកួត​ចាញ់​ក្រុមខ្លាំងបារ៉ែនក្នុង​លទ្ធផល​១​ទល់​០​យ៉ាង​ប្រផុតប្រផើយ​ក្នុង​ការ​ប្រកួត​ទី​២​ពូល​ Cវគ្គ​ជម្រុះ​ជុំ​ទី​២​ពាន​រង្វាន់ 2022 FIFA World Cup & 2023 AFC Asian Cup នៅ​ពហុ​កីឡដ្ឋាន។ ក្រោយប្រកួតចប់! អ្នក​ចាត់​ការ​ក្រុមជម្រើស​ជាតិកម្ពុជា​លោក Keisuke Honda បាន​ធ្វើដំណើរ​ទៅ​អរគុណអ្នក​គាំទ្រជាមួយក្រុម​កីឡាករ​ជុំវិញ​កីឡដ្ឋាន។ ឆ្លៀតពេល​នោះ​អ្នក​ចាត់​ការ​វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ប្រាប់​កីឡាករដូច្នេះ៖ "អ្នកឃើញទេមនុស្សជាច្រើនគាំទ្រអ្នក គាត់គោរពនិងជឿជាក់លើអ្នក ដូចនេះយើងត្រូវតែខំប្រឹងនិងគោរពទៅកាន់ពួកគាត់វិញដែរ ខ្ញុំមិនបន្ទោសចំពោះលទ្ធផលចាញ់នេះទេ ព្រោះពួកយើងលេងបានល្អនៅក្នុងប្រកួតនេះ ខ្ញុំពេញចិត្ត"។  “​យើង​លេង​បាន​ល្អ​ហើយ ​យើង​គួរ​សប្បាយ​ចិត្ត ​មោទនភាព​ខ្លួន​ឯង...
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628