ពាក្យគន្លឹះ ការប្រកួតកីឡាវូស៊ូ

ជើងឯកការប្រកួតកីឡាវូស៊ូថ្នាក់ជាតិឆ្នាំ២០១៨ មានអត្តពលិកចូលរូម១៨៩នាក់ 

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ របស់កីឡាវូស៊ូបានបញ្ចប់កាលពីថ្ងៃទី០៤ ខែធ្នូម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយមានវត្តមានកីឡាករ កីឡាការិនីចូលរួមចំនួន១៨៩នាក់។ ការប្រកួតនេះ ចាប់ផ្តើមតាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ខែធ្នូក្នុងវិមានពហុកីឡដ្ឋានជាតិ ដោយមានក្លិប និងសមាគន៍ចំនួន១៦ចូលរួម។ ចំណែកការប្រកួតមានជាវិញ្ញសារប្រយុទ្ធ និងសម្តែង ដែលផ្តោតសំខាន់លើយុវជនដើម្បីឲ្យពួកគេបានទទួលយកបទពិសោធន៍នៃការប្រកួតប្រជែងបន្ថែម។ គួរបញ្ជាក់ថា កម្មវិធីនេះរ៉ាប់រងទាំងស្រុងដោយក្រសួងអប់រំយុវជននិងកីឡា ក្នុងផែនការអភិវឌ្ឍកីឡាប្រចាំឆ្នាំរបស់ខ្លួន។  

ពត៌មានថ្មីៗ

error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628