ពាក្យគន្លឹះ 2019 AFF U-18 Championship

រឿងគួរឲ្យចាប់​អារម្មណ៍​របស់កម្ពុជា​ក្នុង​ពាន AFF U18 Next Media Cup

ក្រុមជម្រើសជាតិ​កម្ពុជា​វ័យ​ក្រោម១៨ឆ្នាំ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFF U-18 Championship 2019 បាត់​ហើយ​ក្រោយ​ខ្លង​កាត​៥​ប្រកួត​ឈ្នះ២​និង​ចាញ់​៣ទទួលបាន​៦​ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុងពូល B។ VEHA Media សូម​សង្ខេប​និង​បង្ហាញរឿង​គួរឲ្យ​ចាប់​អារម្មណ៍​របស់​ក្រុម​គោជំទង​កម្ពុជា​ក្នុង​ពាន​រង្វាន់​យុវជន​ជើង​អាស៊ាន​មួយ​នេះ។ ឈរក្នុង​ពូលមរណៈ(ពូល​ B) តាម​រយៈ​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូ​លពី​សហព័ន្ធកីឡាបាល់ទាត់​អាស៊ាន​ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ស្ថិត​ក្នុង​ពូល B​ជាមួយ​ម្ចាស់​ផ្ទះវៀតណាម ក្រុមជើងឯកច្រើន​ជាង​គេ ថៃ(៥ដង) ក្រុមខ្លាំងហើយ​មាឌធំអូស្រ្តាលីដែល​ជា​ក្រុម​ធ្លាប់​បាន​ជើង​ឯក​៤​ដង ក្រុមការពារ​ដំណែង​ជើង​ឯក​ឆ្នាំ​មុន​ម៉ាឡេស៊ី និង​អតីតក្រុមចំណាត់ថ្នាក់លេខ៣​សិង្ហបុរី។ ស៊ុត​ចូល​ក្រុម U18 អូស្រ្តាលី​លើក​ដំបូង ផ្អែក​លើ​ប្រវត្តិសាស្រ្តពាន​រង្វាន់ AFF U18 Championship នេះ​ក្រុម​កម្ពុជា​មិន​ដែល​បាន​ស៊ុត​ចូល​ក្រុម...

U18 កម្ពុជា​ទម្លាក់ U18 វៀតណាម​មិន​ឲ្យ​ឡើង​វគ្គ​៤ក្រុមចុងក្រោយ

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម១៨ឆ្នាំបាន​ទម្លាក់​វៀតណាមវ័យ​ក្រោម​១៨ឆ្នាំពី​ពាន​រង្វាន់ AFF U-18 Championship 2019 បន្ទាប់​ពី​យក​ក្នុងលទ្ធផល​២ទល់១ ក្នុង​ការ​ប្រកួតចុង​ក្រោយ​ក្នុង​ពូល B។ មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ប្រធានក្រុម សៀង ចន្ធា​នៅ​នាទី​៥៦​ខណៈ​វៀតណាមវាយ​សម្រុកយក​ឈ្នះ​ពេញ​៩០​នាទីនិង​មានឱកាស​ស៊ុត​ជា​ច្រើន​តែ​មិន​បាន​សម្រេច​រហូត​ដល់​នាទី​៩១+​ទើប​ស៊ុត​គ្រាប់​តាម​ស្មើ។ ប៉ុន្តែ​នាទី​៩០+៥ កីឡាករ​កម្ពុជា​ ធី លាង​រក​បាន​គ្រាប់​ជ័យជម្នះវិញ​ហើយលទ្ធផលនេះបាន​ធ្វើឲ្យ​វៀតណាម​ដែល​ជា​ក្រុមម្ចាស់​ផ្ទះធ្លាក់ចេញ​ជាមួយ​កម្ពុជា​និង​ថៃ​តែ​ម្ដង។  

AFF U-18: គ្រូ​បង្វឹក​វៀតណាម​និយាយ​អ្វី​ខ្លះ​មុន​ជួប​កម្ពុជា​ល្ងាច​នេះ?

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យក្រោម១៨ឆ្នាំ នឹង​ត្រូវ​ប្រកួតបង្គ្រប់កិច្ច​ក្នុង​ពូល​ B ពានរង្វាន់ AFF U-18 Next Media Cup វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ខណៈ​ប្រកួត​នេះ​គឺ​ជា​ផ្លូវ​មួយ​ឲ្យ​វៀតណាម​អាច​ឡើង​ឬ​ធ្លាក់​ចេញ​ពី​ពូល​ជាមួយ​កម្ពុជា ថៃ និង​សិង្ហបុរី។ ក្នុង​ជំនួប​នេះ​គ្រូ​បង្វឹក​ U18 វៀតណាមលោក Hoang Anh Tuan  ​មិន​បាន​និយាយ​អ្វី​ច្រើន​ពី​កម្ពុជា​នោះ​ទេ​តែ​លោក​ថា ក្រុមវៀតណាម​នៅ​មានឱកាស។ "​បើ​មើល​ទៅ​តាម​តារាង​ពិន្ទុ​ការ​ប្រកួត​កន្លង​មក​ វៀតណាម​នៅ​តែ​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។​យើង​មិន​រំពឹង​លើ​លទ្ធផល​រវាង​ថៃជួប​ម៉ាឡេស៊ីក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​នោះ​ទេ"។ "​យើង​ត្រូវ​តែ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ដែល​យើង​ត្រូវជួប​កម្ពុជា។ វា​អាស្រ័យលើ​កត្តា​ជា​ច្រើន​សម្រាប់​វៀតណាម​ថា​តើ​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ដោយ​របៀបណា"។    

ធ្លាក់ជារឿងមួយធម្មតា​របស់​កម្ពុជា តែ​អ្វី​ដែល​អ្នកគាំទ្រចង់​ឃើញបំផុត​គឺ​យក​ឈ្នះ​វៀតណាម​ល្ងាច​នេះ

ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម១៨ឆ្នាំ​នឹង​ត្រូវ​ប្រកួត​បិទ​គូទ​ក្នុង​វគ្គ​ជម្រុះ​ក្នុងពូលB ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ U​18​​ វៀតណាម​ខណៈ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​យុវជន​វ័​ក្រោម​១៨​ឆ្នាំ​អាស៊ាន​នេះ​រច​ទៅ​ហើយ។ សម្រាប់​ពូល B នេះ​ក្រុម​ដែល​មាន​ភាគរយខ្ពស់​អាច​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​បាន​គឺ​ម៉ាឡេស៊ី អូស្រ្តាលី និង​វៀតណាម​នេះ​ឯង តែ​វៀតណាម​មាន​ភាគ​រយ​តិច​ជាង​គេ។ ម៉ាឡេស៊ី និង​អូស្ត្រាលី ស្ថិតនៅលេខ១ និង​លេខ២ មាន៩ពិន្ទុដូចគ្នា ឯវៀតណាមមាន​៧ពិន្ទុឈរ​នៅលេខ៣។ https://www.facebook.com/vehamedia.com.kh/photos/a.218400382269953/497880497655272/?type=3&__xts__%5B0%5D=68.ARDBpkFqZ_seMJ_6HtuRz8R22qvWz8qDprzSFOX_i3haczNrI-HmT6fSYMwG9uOFGsOUa4LySnLTlZ5I_ykmbYKxbx1_Y6oZG3icpYCyr-gk1C7PVz__-s4silKza6XqL1Qx3Jf4If6RDuYMSWrsVqEpOtuigRiII8LATR3EFgv48m8LTA-DvRf_UTSesDIPCe656N60TDn-A8GM39TzR-I6BdYW8DduI2mR6GxKCHFKw48mvT17RUDYFP40N3EhM0hzr27YHS48MdzN_h34xkmdiVD8Yoe_uvhVFG9EazJd6SbtT_-gkPwhQzNytJZROQCkHVAMZG65tdEGUlcBvFI&__tn__=-R សម្រាប់ការប្រកួតល្ងាចនេះ ម្ចាស់ផ្ទះវៀតណាម ត្រូវប៉ះកម្ពុជា, ម៉ាឡេស៊ី ប៉ះថៃ និង​អូស្ត្រាលីប៉ះសិង្ហបុរី។ ដូច្នេះ​ដើម្បីមាន​ឱកាស​បានឡើងទៅវគ្គខ្វែង​ វៀតណាម ត្រូវការ​ឈ្នះកម្ពុជាដាច់ខាត។ ទោះ​បី​ជា​វៀតណាមឈ្នះ​កម្ពុជា​មែន​ពិតតែ...

AFF U-18: ប្រកួត​ចុងក្រោយក្នុងពូល B ក្រុម​ទាំងអស់​ប្រកួតម៉ោង​៤ល្ងាច​

សហព័ន្ធកីឡាបាល់ទាត់​អាស៊ាន AFF បាន​សម្រេចផ្លាស់ប្ដូរការ​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​ក្នុង​ពូល B​ដោយ​ដាក់​ឲ្យ​លេង​នៅ​ម៉ោង​៤​និង​០០​នាទី​ទាំងអស់ ​​ដើម្បី​បង្ហាញភាព​ងាយស្រួល ក៏​ដូច​ជាភាព​ស្មើ​គ្នា​រវាង​ក្រុម​ក្នុង​ពូល។ ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​ម៉ោង​៤​និង​០០​នាទី​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ​២០១៩​ដែល​ក្រុម​ទៃង​៦​ត្រូវនឹង៣​គូ​លើ​បី​កីឡដ្ឋាន​ផ្សេង​គ្នា​ដូចត​ទៅ៖ 🇻🇳 Vietnam vs. Cambodia 🇰🇭 (Thong Nhat stadium) 🇲🇾 Malaysia vs. Thailand 🇹🇭 (Thanh Long stadium) 🇸🇬 Singapore vs. Australia 🇦🇺 (Binh Duong stadium)

អ្នក​គាំទ្រថៃថា សូម្បី​កម្ពុជា ​យើង​លេង​ចាញ់​ទៅ​ហើយ មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ឈ្នះ​វៀតណាមនោះ

វា​ពិត​ជា​មិន​គួរឲ្យ​ជឿ​សោះ​ថា​ថៃ​កំពុង​នៅឈរ​បាតតារាង​ពូល B​ពានរង្វាន់ AFF U18 Championship។ អ្នក​គាំទ្រ​ថៃ​មិន​អាច​ជួយអ្វី​បាន​នោះ​ទេ​បុន្តែ​ពួក​គេ​ពិត​ជា​ខកចិត្ត​រួច​ទៅ​ហើយ។ ក្រុមដំរីជំទង់មួយ​នេះ​រក​បាន​តែ​ប៉ុន្មាន​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​៤ប្រកួត​ចុង​ក្រោយ​ហើយពួក​គេបាន​ធ្លាក់ចេញ​ពី​ពាននេះ​រួច​ទៅ​ហើយ​ក្រោយខណៈ​ប្រកួត​ចុង​ក្រោយ​ប៉ះ​ម៉ាឡេស៊ី​គ្រាន់​តែ​ជា​ការ​ប្រកួតបង្គ្រប់​កិច្ចតែ​ប៉ុណ្ណោះ។ ហេតុផល​ដែល​ធ្វើ​ឲ្យ​ U-18 ថៃ​ទាំង​មូលធ្លាក់​ទម្រង់​លេង​បែប​នេះ គឺ​ការ​បង្ហាញខ្លួន​មិន​បាន​ល្អ​របស់ Supanat Mueanta។​រូប​គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អបំផុត​នៅ Bururiam United។ ត្រឹម​តែ​១៨​ឆ្នាំ​រូប​គេ​រក​បាន​៦​គ្រាប់​ហើយ​ឲ្យ​ក្លិប Buriram ក្នុង​រដូវ​កាល​នេះ តែ​យ៉ាង​ណា​ក្ដី​! ការ​បបង្ហាញទម្រង់​លេង​ល្អបាន​នៅ​តែ​ក្លិប​ហើយ​មក​ដល់​ជម្រើស​ជាតិ U-18 ​រូប​គេ​មិន​ទាន់​រក​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ។ ក្រុមដំរីចម្បាំង​បាន​បង្កើតឱកាស​ជា​ច្រើន​តែ​មិន​អាច​បញ្ចប់​ទី​បាន​ពេញ​ចិត្ត​ពេល​លេង​ជាមួយ​វៀតណាម។ ក្រុម​ទាំង​ពីរ​វាយ​សម្រុក​គ្នា​ខ្លាំង​តែ​រក​ឈ្នះ​តរក​ចាញ់​មិន​ឃើញ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ គ្រូ​បង្វឹក​ U18ថៃ​បាន​និយាយ​បែប​នេះ៖ "...

ពត៌មានថ្មីៗ

error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628