ពាក្យគន្លឹះ Alisson Becker

Liverpool ត្រៀមផ្តល់កិច្ចសន្យាខ្លីដល់អ្នកចាំទីវ័យចាស់ម្នាក់ ជំនួសរយៈពេល Alisson របួស

ហង្សក្រហម Liverpool បានសម្លឹងឃើញអ្នកចាំទីវ័យ៣៥ឆ្នាំ Andy Lonergan ត្រៀមផ្តល់កិច្ចសន្យារយៈពេលខ្លី ជំនួសមួយរយៈកាលនៃអ្នកចាំទី Alisson Becker របួស។ ក្រោយពីរបួសរបស់អ្នកចាំទីដៃទី១ Alisson Becker របួសក្នុងការប្រកួតបើកឆាក Premier League មកធ្វើឲ្យលោក Jurgen Klopp ក៏ឈឺក្បាលជាមួយបញ្ហាកង្វះអ្នកចាំទីផងដែរ។ ខណៈឞច្ចុប្បន្នតំណែងអ្នកចាំទី ប្រាកដជាធ្លាក់ទៅលើកីឡាករ  Adrian ដែលទើបផ្ទេរទៅចូលរួម Liverpool រដូវកាលថ្មីនេះ។ ជារួមទៅ Liverpool ក៏នៅសល់អ្នកចាំទីដៃទី៣ មួយរូបទៀតផងដែរពោលគឺកីឡាករយុវជន Caoimhin Kelleher ប៉ុន្តែជារឿងចៃដន្យក៏កំពុងជួបបញ្ហារបួសតាំងពីខែមុនមកដូចគ្នា។ ដូចនេះហើយបានជាអ្នកចាត់ការទូទៅលោក Jurgen Klopp ត្រូវតែសម្រេចចិត្តរកអ្នកចាំទីរូបណាដែលគ្មានតម្លៃខ្លួន ដើម្បីនាំមកការពារក្នុងមួយរយៈពេលនេះសិន។ កីឡាករអ្នកចាំទី Andy...

Alisson Becker នឹងអវត្តមានក្នុងជំនួបទល់ Chelsea នៅ UEFA Super Cup សប្តាហ៍នេះ

ហង្សក្រហម Liverpool ទទួលបានជោគជ័យក្នុងការប្រកួតបើកឆាកនៅ Premier League លើក្លឹប Norwich City ដោយលទ្ធផល ៤ទល់១ កាលពីព្រឹកមិញនេះ តែជារឿងមិនល្អចំពោះអ្នកចាំទីដៃទី Alisson Becker ដែលត្រូវរបួស ខណៈក្លឹបកំពុងត្រៀមប្រកួតទល់ Chelsea ក្នុងព្រឹត្តិការណ៍ UEFA Super Cup សប្តាហ៍នេះ។ របួសមួយនេះបានកើតឡើងដោយកីឡាករប្រេស៊ីលរូបនេះខ្លួនឯងផ្ទាល់ ពោលគឺប៉ុន្មានមុនបញ្ចប់ការប្រកួតវគ្គទី១ Alisson Becker បានរអិលដួលក្រោយប្រឹងទាត់បាល់ឡើងបញ្ចូនឲ្យមិត្តរួមក្រុមលើទីលាន។ ក្រោយហេតុការណ៍នេះ លោក Jurgen Klopp អ្នកចាត់ការទូទៅ...

Liverpool យល់ព្រមសំណើរ Alisson Becker នឹងប្តូរលេខអាវ នារដូវកាលក្រោយ

អ្នកចាំទីដៃទី១ ក្លឹបហង្សក្រហម Liverpool ពោលគឺ Alisson Becker និងបោះបង់អាវលេខ១៣ ចោលស្រវ៉ាយកអាវលេខ១ ដែលរូបគាត់ធ្លាប់តែពាក់នៅជម្រើសជាតិប្រេស៊ីល និងក្លឹបចាស់ នារដូវកាលក្រោយទៅ។ អ្នកចាំទីវ័យ២៦ឆ្នាំ ដែលទើបតែចូលរួមជាមួយ Liverpool ក្នុងរដូវកាលនេះ​បានប្រើប្រាស់អា​វលេខ១៣ ១រដូវកាលពេញមកហើយ ខណៈក្លឹបនៅតែផ្តល់អាវលេខ១ ទៅកីឡាករចាស់របស់ខ្លួន Loris Karuis ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះបានផ្លាស់ទៅ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងដល់ទៅ២រដូវកាលឯណោះ។ ការប្តូរមកអាវលេខ១វិញនេះ ដើម្បីសាកសមជាកីឡាករអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក នៅពេលដែលទិញចូលមកដំបូងនាដើមរដូវកាលនេះ ហើយក៏ជាលេខរបស់រូបគាត់ធ្លាប់ពាក់កន្លងមកនៅជាមួយក្លឹបចាស់ AS Roma ព្រមទាំងជម្រើសជាតិប្រេស៊ីលរួមផង៕

Alisson បង្ហាញ​មូលហេតុជ្រើសរើស Liverpool ជាជាង​ក្លឹប​ដទៃ​ទៀត​នៅអង់គ្លេស

អ្នកចាំទីជម្រើសដំបូងរបស់ក្លឹបហង្សក្រហម Liverpool Alisson Becker និយាយថា ប្រវត្តិសាស្ត្រជាអ្នកជ្រើសរើស Liverpool ឲ្យលោក និងបដិសេធចូលរួម Chelsea ។ ់ ថ្លែងទៅកាន់ FourFourTwo អ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker និយាយថា៖ ខ្ញុំបានជ្រើសយក Liverpool ដោយមានមូលហេតុដូចដែលខ្ញុំបានជ្រើសរើសយក Roma នៅពេលដែលខ្ញុំចាកចេញពីប្រេស៊ីលមកជាលើកដំបូង។ ខ្ញុំបានគិតថា វាជាការផ្ទេរមួយដ៏ល្អសម្រាប់អាជីពរបស់ខ្ញុំ។ Liverpool គឺជាក្លឹបមានពានលំដាប់អឺរ៉ុប៥។ ហើយខ្ញុំពិតជាចង់ក្លាយខ្លួនជាផ្នែកមួយនៃប្រវត្តិសាស្ត្រនេះ។ ខ្ញុំមានក្តីស្រម៉ៃចង់ឈ្នះជើងឯក Champions...

ពត៌មានថ្មីៗ

error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628