ពាក្យគន្លឹះ Liverpool

Liverpool ជាក្លឹបរកចំណូលខ្ពស់ជាងគេពីការផ្តល់សិទ្ធិផ្សាយតាមទូរទស្សន៍នៅតំបន់អឺរ៉ុប រដូវកាលមុន

ក្លឹបហង្សក្រហម Liverpool គឺជាក្លឹបរកចំណូលបានខ្ពស់ជាងគេទាំងអស់នៅក្នុងក្លឹបនាតំបន់អឺរ៉ុប ក្នុងការផ្តល់សិទ្ធិផ្សាយផ្ទាល់ ឬបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នេះបើតាមការចេញផ្សាយរបាយការណ៍របស់ Swiss Ramble ។ បើតាមរបាយការណ៍ខាងលើ ក្លឹបម្ចាស់ជើងឯក UEFA Champions League នេះ នារដូវកាលមុនបានរកចំណូលសរុបពីការផ្តល់សិទ្ធិផ្សាយទៅខាងស្ថានីយ៍ទូរទស្សន៍សរុប ១៥២លានផោន ខណៈចំនួននេះលើសតែ១លានផោនប៉ុណ្ណោះ ឈរពីលើ Manchester City ដែលរកបាន១រដូវកាលសរុប ១៥១លានផោន ចំណែកលេខរៀងទី៣ តាមដោយ...

Van Dijk ចុះកិច្ចសន្យាថ្មីរយៈពេល៦រដូវកាលជាមួយ Liverpool ព្រមទាំងតម្លើងប្រាក់ឈ្នួល

របាយការណ៍ចុងក្រោយបង្ហាញថា ខ្សែការពារ Virgil van Dijk បានយកព្រមលក្ខខណ្ឌក្នុងការស៊ីញ៉េរកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool ហើយ។ ម្ចាស់ពានកីឡាករល្អប្រចាំទ្វីបអឺរ៉ុបខាងលើ បានយល់ព្រមជាមួយកិច្ចសន្យាដ៏ធំថ្មីរបស់ក្លឹបខ្លួន ពោលគឺកិច្ចសន្យាថ្មីនេះនឹងមានសពុលភាពរយៈពេល៦ឆ្នាំ មានន័យថាដល់ឆ្នាំ២០២៥ លើសពីនេះក៏មានការតម្លើងប្រាក់ឈ្នួលពី ១២៥ ០០០ផោន/សប្តាហ៍ ទៅដល់ ២០០ ០០០ផោន/សប្តាហ៍ ថែមទៀត។ រំលឹកមកវិញ កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្ទេរពី Southampton មកកាន់ទឹកដី Anfield ក្នុងតម្លៃខ្លួន ៧៥លានផោន ខណៈកិច្ចសន្យានាគ្រានោះមានសពុលភាពត្រឹមឆ្នាំ២០២៣ ប៉ុណ្ណោះ។...

Liverpool ផ្តល់កិច្ចសន្យាថ្មីដល់ Chamberlian ដល់ឆ្នាំ២០២៣

ខ្សែបម្រើ Alex Oxlade-Chamberlain បានកាន់ប៊ិចស៊ីញ៉េរកិច្ចសន្យាថ្មីដល់យល់ព្រមស្នាក់នៅរួមរស់ជាមួយហង្សក្រហម Liverpool ដល់ឆ្នាំ២០២៣។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានអវត្តមានពីទីលានបាល់ទាត់ដោយសាររបួសក្នុងជំនួបនៅក្របខណ្ឌ UEFA Champions League កាលពីឆ្នាំ២០១៨ កន្លងទៅ ហើយរបួសរបស់គេបានពន្យាពេលរាំរ៉ៃជិតរយៈពេលមួយឆ្នាំពេញ។ យ៉ាងណាក្តី! ពេលនេះលោក Jurgen Klopp បានឯកភាពជាមួយក្លឹបក្នុងការផ្តល់កិច្ចសន្យាថ្មីដល់ Alex Oxlade-Chamberlain ឲ្យស្នាក់នៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៣ ឯណោះ។ រំលឹកឡើងវិញបន្តិច កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានផ្ទេរចេញមកពី Arsenal នៅឆ្នាំ២០១៧ មកកាន់ Liverpool ដោយក្នុងតម្លៃខ្លួន ៣៥លានផោន។ ខណៈមកទល់បច្ចុប្បន្នបានបង្ហាញខ្លួនសរុប៤៧ដង ព្រមទាំងរកបាន៥គ្រាប់ផងដែរ៕

ផ្លូវការ៖ Daniel Sturridge ត្រូវបានក្លឹបលីគកំពូលទួរគីប្រកាសផ្តល់កិច្ចសន្យា២ឆ្នាំ

អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool ពោលគឺ Daniel Sturridge បានចូលរួមជាមួយក្លឹប Trabzonspor ដែលជាសមាជិកនៃលីគកំពូលទួរគីជាផ្លូវការ។ ខ្សែប្រយុទ្ធម្ចាស់អាវលេខ១៥ខាងលើ បានចាកចេញពី Liverpool ចុងរដូវកាលមុន ក្រោយជួយឲ្យក្លឹបលើកពាន UEFA Champions League រួចមក។ Daniel Sturridge ចូលរួមជាមួយក្លឹបទួរគីខាងលើ ជាមួយកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ និងមានជម្រើសបន្តបន្ថែម១ឆ្នាំទៀតពេលខាងមុខ ជាមួយតម្លៃប្រាក់ឈ្នួលពលកម្ម១.៥លានអឺរ៉ូ ក្នុងមួយរដូវកាល។ Trabzonspor រដូវកាលមុនបានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៤ នៃតារាងលីគ ដូច្នេះរដូវកាល២០១៩/២០២០ នេះក៏មានឈ្មោះលេងក្នុងក្របខណ្ឌពានរង្វាន់លំដាប់ទី២អឺរ៉ុប UEFA...

ការពិត! មុនផ្ទេរទៅអាល្លឺម៉ង់ Coutinho ពិតជាចង់ត្រឡប់មក Liverpool វិញប្រាកដមែន

ខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho បានធ្វើការផ្ទេរទៅកាន់ FC Bayern Munich គួរឲ្យភ្ញាក់ផ្អើលក្នុងនាមជាកីឡាករខ្ចីជើងមួយរដូវកាល និងមានជម្រើសទិញផ្តាច់រដូវកាលបន្ទាប់។ ចាប់តាំងពីផ្ទេរចេញពី Liverpool មកដល់ទឹកដី Camp Nou ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំខាងលើ ហាក់ដូចជាពុំសូវទទួលផលវិជ្ជមានក្នុងអាជីពខ្លួនឡើយ ជាហេតុនាំឲ្យរូបគេសម្រេចចិត្តចាកចេញទៅស្វែរករកទ្រនំថ្មី។ ហើយបើយោងទៅតាមប្រភពពី Metro UK បង្ហាញថា Philippe Coutinho ពិតជាឯកភាពជាមួយភ្នាក់ងាររបស់ខ្លួនក្នុងការវិលត្រឡប់ទៅទឹកដី Anfield វិញប្រកាដមែន ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺខាងក្លឹបរបស់លោក Jurgen Klopp បែរជាមិនឯកភាពយកទៅវិញ ដោយសម្អាងលើហេតុផលត្រូវចំណាយការបង់ប្រាក់ថ្លៃពេករបស់...

Adrian៖ ខ្ញុំបដិសេធសំណើក្លឹបអេស្ប៉ាញមួយចំនួន ដើម្បីមកចូលរួមជាមួយ Liverpool !

អ្នកចាំទីវ័យ៣២ឆ្នាំ Adrian បានទម្លាយឲ្យដឹងថា មុនការមកចូលរួមជាមួយ Liverpool រូបគាត់ត្រូវបានក្លឹបនៅអេស្ប៉ាញមួយចំនួន ទាក់ទងចង់បានប៉ុន្តែគាត់បានបដិសេធដើម្បីមកធ្វើតេស្តជាមួយហង្សក្រហមនេះ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយក្លាយជាវិរៈបុរសជួយឲ្យ Liverpool លើកពាន UEFA Super Cup ដោយការយកឈ្នះលើតោខៀវ Chelsea ក្នុងវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ។ ការទទួលបានឳកាសនេះក៏ដោយសារតែអ្នកចាំទីដៃទី១ Alisson Becker បានកំពុងរបួសមិនអាចចូលលេងបាន។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Media របស់ក្លឹប Adrian បានបង្ហើបដូចតទៅ៖ ៉ ជាការពិត! ខ្ញុំបានទទួលសំណើទាក់ទងពីក្លឹបមួយចំនួននៅអេស្ប៉ាញ ហើយក្នុងនោះក៏មានក្លឹបនៅលីគកំពូលអេស្ប៉ាញផងដែរ។ តែពេលនោះខ្ញុំក៏ទទួលបានសំណើពី Liverpool ព្រមគ្នា...

ពត៌មានថ្មីៗ

error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628