ពាក្យគន្លឹះ Park Hang Seo

លោក Park Hang Seo ដឹកនាំវៀតណាម U22 ប្រកួតមិត្តភាពទល់ក្លឹបលីគកំពូលហុងកុង សប្តាហ៍នេះ

ខាងស្អែកនេះ ចំថ្ងៃទី១៥ ខែសីហា ក្រុមជម្រើសជាតិវៀតណាមក្រោមវ័យ២២ឆ្នាំ នឹងត្រូវប្រកួតមិត្តភាពតទល់ក្លឹប Kitchee SC សមាជិកនៃលីគកំពូលហុងកុង។ ក្នុងការប្រកួតមិត្តភាពនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ត្រៀមចូលរួមព្រឹត្តិការណ៍ Sea Game ២០១៩ នាប្រទេសហ្វីលីពីន ខាងមុខនេះ។ ខណៈការប្រកួតប៉ះក្លឹបកម្រិត AFC Cup នេះ លោក Park Hang Seo គ្រូបង្វឹកជួយជម្រើសជាតិវៀតណាមឈុតធំលើកពាន AFF Suzuki Cup...

សហព័ន្ធកីឡាបាល់ទាត់​វៀតណាមបន្ថែម​ប្រាក់​ខែ​ដល់​គ្រូ​បង្វឹកជម្រើស​ជាតិ​របស់​ខ្លួនឲ្យ​បន្ត​កុង​ត្រា​២​ឆ្នាំ​ទៀត

The Vietnam Football Federation សហព័ន្ធកីឡាបាល់ទាត់វៀតណាម​(VFF)បាន​ត្រៀម​ខ្លួនរួច​ហើយ​ក្នុង​ការ​បន្ថែម​ប្រាក់ខែឲ្យលោក Park Hang-Seo ឲ្យ​បន្ត​កុង​ត្រា​ថ្មីជាមួយខ្លួន​ទៀត។​ អ្នក​នាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់​វៀតណាម​បាន​ប្រាប់​កាសែត VnExpress ថា៖" VFF មាន​អាទិភាពក្នុង​ការ​ឲ្យគាត់បន្ដកុង​ត្រា​២​ឆ្នាំ​បន្ថែម​ទៀត មិន​ដូច​ឯការ​មុន​ៗ​ដែល​ត្រូវ​ការ​ឲ្យ​គាត់​ចុះ​កុង​ត្រារៀង​រាល់​ឆ្នាំម្ដង​នោះ​ទេ។ យើង​ចង់​ភ្ជាប់​កិច្ចព្រមព្រៀង​រយៈ​ពេល​យូរជាមួយ​លោក Park Hang -Seo"។ VFF ចង់​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​បន្ត​កុង​ត្រា​ថ្មី​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ខណៈ​ដែល​លោក​កំពុង​ផ្តោត​សំខាន់​លើការរៀប​ចំ​ក្រុមត្រៀម 2019 SEA Games and 2022 World...

គ្រូ​បង្វឹក​វៀតណាមអាច​ហោះ​ទៅ​អឺរ៉ុប​មើល​ជើង​កីឡាករកូន​កាត់​វៀតណាមឲ្យមកជួយជម្រើស​ជាតិ

រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម​លោក Le Hoang Anh បាន​ទម្លាយ​ពី​គម្រោង​របស់​លោក Park Hang-Seo ក្នុង​ការ​ប្រើ​ប្រាស់​កីឡាករសញ្ជាតិ​វៀតណាម​ដែល​លេង​នៅ​ឯនាយសមុទ្រ​មក​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ។ បាល់ទាត់​វៀតណា​ខ្លាំងមិន​អាច​ប្រើ​ប្រាស់​តែ​កីឡាករ​ក្នុង​ស្រុក​នោះ​ទេ​យ៉ាង​ហោច​ណាស់​ពួក​គេ​ចាំបាច់​ត្រូវ​ការ​កីឡាករ​លេង​នៅ​ក្រៅ​ប្រទេស​មក​ជួយផង​ដែរ។ ​ប្រសិនបើយើង​ដឹងពី​របៀប​ក្នុង​ទទយល​យក​ផល​ចំណេញ​ពី​ធនធាន​ទាំង​នេះ​ ក្រុម​ជម្រើស​ជាតិ​វៀតណាម​នឹងកាន់​តែ​ចំណេញ​ខ្លាំង​ឡើង​ៗពិសេស​ជាង​នេះ​ទភ​ទៀត​នោះ​ពេល​ដែល​ពួក​គែ​ត្រូវ​ជួប​ក្រុម​ខ្លាំងៗ​នៅ​អាស៊ីក្នុង​ពាន​រង្វាន់ធំៗ។ បន្ទាប់​ពី​ឃើញ​ភាព​ជោគជ័យ​របស់​ជម្រើ់ស​ជាតិ​វៀតណាម​ក្រោម​ការ​ដឹកនាំ​របស់​លោក Park, មាន​កីឡាករ​ជា​ច្រើន​ដែល​លេង​នៅ​អឺរ៉ុបស្នើសុំ​ត្រឡប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ។​តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា​តើសហព័ន្ធកីឡាបាល់ទាត់​វៀតណាម​អាចសាកល្បង​និងជ្រើសរើសកីឡាករ​ត្រឹម​ត្រូវ​ដោយ​របៀបណា។ រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់​វៀតណាម​ខាង​លើបាន​និយាយ​ក្នុង​កាសែត​ក្នុង​ស្រុកមួយ​ថា៖" កាល​ពី​មុន​​យើង​បាន​ដឹង​ថា​មាន​កីឡាករមួយចំនួនដែល​លេង​នៅ​អឺរ៉ុប​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ។ ពួក​យើង​មាន​គម្រោងជ្រើសរើសហើយ។ លោក Park Hang-Seo និង​ក្រុម​ការងារ​គ្រូ​បង្វឹក​របស់​គាត់​នឹង​ទៅ​មើល​ផ្ទាល់ហើយ​ស្វែង​យល់​ថ្វី​ជើង​របស់​ពួក​គេ​ហើយ​សម្រេច​ចិត្តថា​តើ​គួរើសយក​ឬ​ក៏​អត់"។ មនុស្ស​គ្រប់​គ្នា​មាន​ក្ដី​សង្ឃឹមថា​នឹង​ពង្រឹង​ជម្រើស​ជាតិ​ឲ្យ​ខ្លាំង​ជាង​នេះ​តែ​អ្វី​ដែល​នៅ​តែ​ជា​បញ្ហានៅ​ឡើយ​នោះហើយ​កំពុង​ពិចារណា​នោះ​ គឺ​ឧបសគ្គនៃ​ការ​ប្រើប្រាស់​ភាសាទំនាក់ទំនងឬ​ក៏​មាន​ការ​ខ្វះ​ខាត់​ការ​ធ្វើ​តេស្ដ៍កីឡាករ​អាជីពរបស់​ពួក​គេ។ មន្រ្តី​រូប​នេះ​បន្ត​ថា៖ "​យើង​ចាំបាច់កត់ចំណាំថា​កីឡាករ​ទាំងនេះចាំ​បាច់​ត្រូវ​ការ​ពេលវេលា​ដើម្បី​ឲ្យ​ស្និទនិង​យល់​ច្បាស់​ពី​បាល់ទាត់​វៀតណាម។​ មិន​ចាំបាច់​បង្ហាញ​ឈ្មោះ​ថា​នរណា​នឹង​ជាប់​ឬ​ក៏​ធ្លាក់​ហើយ​ពួក​គេ​សាកសម​លេង​ឲ្យ​វៀតណាម​ឬ​ក៏​អត់។ អញ្ចឹង​ក៏​ដោយ​!​យើង​នឹង​រើស​កីឡាករ​ណា​ដែល​សាកសម។ “កង្វល់​មួយ​សម្រាប់​កីឡាករ​តាំង​នេះ​គេ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​វៀតណាម​ចាំ​បាច់ត្រូវ​ការ​ចូល​សញ្ជាតិ​វៀតណាម​ហើយ​មាន​ប្រវត្តិ​លេង​ក្នុង​ឈុត​យុវជន​របស់​ប្រទេស​ពួក​គេ។ នេះ​ជា​បញ្ហា​ធំ​មួយ"។ នៅ​ពេល​នេះ​មាន​កីឡាករ​៣​នាក់​ដែល​ស្ថិត​ក្នុង​បញ្ជី​ត្រូវការ​របស់​លោក Park...

សហព័ន្ធបាល់ទាត់វៀតណាម ពន្លឿនការបញ្ចប់លីគតាមការស្នើរសុំរបស់គ្រូជម្រើសជាតិ

តាមការស្នើរសុំរបស់គ្រូបង្គោលជម្រើសជាតិវៀតណាមលោក Park Hang Seo ពេលនេះសហព័ន្ធបាល់ទាត់វៀតណាម បានសម្រេចតាមការស្នើរសុំនេះដោយយល់ព្រមពន្លឿនការបញ្ចប់លីគកំពូលវៀតណាម ដើម្បីផ្តល់ឳកាសឲ្យកីឡាករជម្រើសជាតិ U22 ប្រមូលផ្តុំហ្វឹកហាត់ជុំគ្នារយៈពេលយូរ ត្រៀមព្រឹត្តិការណ៍ SEA Games ២០១៩ នាចុងឆ្នាំនេះ។ ប្រភពពីលោក Le Khanh Hai ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចឲ្យធ្វើការផ្លាស់ប្តូរកាលវិភាគប្រកួតលីគកំពូលវៀតណាម (V League 1) ដោយដើមឡើយគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ត្រូវពន្លឿនមកបញ្ចប់នៅថ្ងៃទី០៦ ខែ ឆ្នាំដដែលវិញ។ ការពន្លឿនបែបនេះ...

ជម្រើសជាតិ វៀតណាម មិនស្គាល់ពាក្យថាចាញ់ ១៨ខែហើយ គិតតែការប្រកួតតំបន់អាស៊ីអាគ្នេយ៍

ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Park Hang Seo នៃក្រុមជម្រើសជាតិវៀតណាម មិនដែលស្គាល់ពាក្យថាចាញ់ឡើយ អស់រយៈពេល១៨ខែមកហើយ បើគិតតែការប៉ះគ្នាជាមួយប្រទេសបណ្តាលតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។ ក្រោមការដឹកនាំរបស់បុរសសញ្ជាតិកូរ៉េខាងត្បូង វ័យ៦០ឆ្នាំខាងលើ វៀតណាម ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ បានប្រកួតឈ្នះ១២លើក និងស្មើរ២លើក ដែលសរុបទាំង១៤លើក នៃការប្រកួតតទល់ជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតិនៃការប្រកួតក្រោមការដឹកនាំរបស់លោក Park Hang Seo ក្នុងប្រកួតប៉ះក្រុមតំបន់ ASEAN ៖ + ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ M-150 2017 (ប្រទេសថៃ)៖ ១.វៀតណាម...

AFC U23៖ ឈ្នះឥណ្ឌូនេស៊ី ១-០ ហើយគ្រូជម្រើសជាតិវៀតណាម នៅមិនទាន់សប្បាយចិត្តនឹងលទ្ធផល

ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ AFC U23 Championship ២០២០ ក្នុងពូល K កាលពីម្សិលមិញនេះ ម្ចាស់ផ្ទះវៀតណាម U23 បានយកឈ្នះលើ ឥណ្ឌូនេស៊ី U23 ដោយលទ្ធផល ០-១ ខណៈរកគ្រាប់បាល់នៅនាទីចុងម៉ោងទៅហើយ។ ក្រោយបញ្ចប់ការប្រកួតលោក Park Hang Seo គ្រូបង្គោលជម្រើសជាតិវៀតណាម U23 បានលើកឡើងក្នុងសន្និសីទកាសែតថា៖ ៉ ថ្ងៃនេះពួកយើងសំណាងល្អ។ ពួកយើងបានឈ្នះក្នុងការប្រកួត ប៉ុន្តែក្នុងនាមជាគ្រូបង្វឹក ខ្ញុំមិនពេញចិត្តចំពោះការលេងបែបនេះរបស់កូនក្រុមខ្ញុំឡើយ។...

ពត៌មានថ្មីៗ

error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628